• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងនូវគោលជំហរលើតំបន់ហ្គូឡិន

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិបានបោះឆ្នោតអនុម័តសេចក្តីសម្រេចលេខ ២៥៤៦ ស្តីពីការពន្យាវិធានការប្រឆាំងនឹងការជួញដូរមនុស្សនិ ងការដឹកជញ្ជូនជនចំណាកស្រុកខុសច្បាប់ពាក់ព័ន្ធទៅលីប៊ី និងដំណើរការកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីស្ថាន ភាពនៃតំបន់ហ្គូឡិន។

ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគោលជំហរឥតងាករ៉េរបស់វៀតណាម ចំពោះបទប្បញ្ញត្តិនៃតំបន់ហ្គូឡិន ក៏ដូចជា ចែករំលែកការព្រួយបារម្ភអំពីបញ្ហាប្រឈមខាងសន្តិសុខ ជាពិសេសការកើនឡើងនៃបទរំលោភលើកិច្ចព្រមព្រៀងដកកងកម្លាំងរវាងភាគីទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានអំនាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធដទៃទៀត ដើម្បីធានាសន្តិភាពនិងស្ថេរភាពនៅតំបន់ហ្គូឡិននិយាយដោយឡែកនិងនៅក្នុងតំបន់ទាំងមូលនិយាយរួម។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការគាំទ្រចំពោះតួនាទីដ៏សំខាន់របស់កងកម្លាំងសង្កេតការណ៍នៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់នេះផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top