• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ

ថ្លែងមតិនៅសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។
វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។ (រូបថត៖ VOV)

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពី "ការជំរុញសន្តិភាពប្រកប ដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍរួម"។ ថ្លែងមតិនៅសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។ នៅក្នុងបរិបទដែលសង្រ្គាម និងជម្លោះនៅតែកើតមាននៅតាមតំបន់ជាច្រើនលើពិភព លោកនោះក្រុមប្រឹក្សាសន្តិសុខត្រូវប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអនុ វត្តមុខងារទប់ស្កាត់ជម្លោះ ទប់ស្កាត់ការរត់ប្រណាំងសព្វាវុធ ហើយដោះស្រាយជម្លោះដោយ សន្តិវិធី ដើម្បីផ្តោតធនធានសម្រាប់ការអភិវឌ្ឍ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ ពីប្រទេសមួយដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម វៀតណាមសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍លេចធ្លោជាច្រើនក្នុងរយៈ ពេល ៥០ ឆ្នាំកន្លងមក។ ដោយមានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ហើយសម្រេចបានគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។ វៀតណាម យល់ច្បាស់អំពី សារៈសំខាន់នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធានាសុខុ មាលភាពរបស់ប្រជាជនក្នុងការរក្សាសន្តិភាព និងស្ថិរភាព។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីចែករំ លែកបទពិសោធន៍ និងការអនុវត្តជាក់ស្ដែងល្អៗជាមួយសហគមន៍អន្តរជាតិក្នុង បញ្ហានេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top