• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យប្រទេសមិនចូលបក្សសម្ព័ន្ធសាមគ្គីគ្នាឈ្នះលើជំងឺឆ្លង Covid-19


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ពន្ធវីដេអូ (រូបថត៖ VGP) 
 

តាម​ការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណៈរដ្ឋអាស៊ែបៃហ្សង់លោក Ilham Aliyev ប្រធាន​កំពុង​កាន់​តំណែង​នៃ​ចលនាមិនចូលបក្សសម្ព័ន្ធ នាយប់ថ្ងៃទី៤ ឧសភា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​វៀត​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល តាមប្រព័ន្ធ​វីដេអូនៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ក្រោម​ប្រធានបទ “សាមគ្គីគ្នា ឆ្លើយតបនឹងជំងឺឆ្លង Covid-19”។
 
ថ្លែងនៅកិច្ច​ប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ជំងឺរាតត្បាត សកល Covid-19 បាន​បង្ក​ឡើង​គ្រោះអាសន្នដ៏ ធំមិនធ្លាប់មានតាំងពីមុនមក ដែលទាមទារឲ្យប្រទេសនានាត្រូវពង្រឹង សាមគ្គី​ភាព​ដើម្បី​​ប្រែក្លាយគ្រោះអាសន្នទៅជាឱកាស ជំនះពុះពារលើការ លំបាក យកឈ្នះលើ​ជំងឺ​រាត​ត្បាត​ហើយ​បន្ត​បោះ​ជំហាន​ទៅមុខ។ លោក បានអះអាងថា រដ្ឋាភិបាល វៀតណាមបានខិតខំប្រឹងប្រែងអស់ពីកម្លាំងដើម្បី បង្ការ​ទប់​ស្កាត់ជំងឺឆ្លង និងធានាការអភិវឌ្ឍ សន្តិសុខសង្គមប្រកបដោយ ស្ថិរភាព មិន​បំភ្លេច​នរណា​ម្នាក់​ឡើយ​។ លោកនាយករដ្ឋមន្រ្តីវៀតណាមចាត់ ទុកថា នាពេលខាងមុខ ចលនាមិន​ចូលបក្ស​សម្ព័ន្ធត្រូវ​ការបន្ត​គាំទ្រកា​រ បង្កើនលទ្ធិពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ។ ទន្ទឹមនេះ ចលនាត្រូវ ការបន្តដើរ​ឈាន​មុខ​គេក្នុ​ង​ការជំរុញគោលការណ៍យកច្បាប់ជា​ស្នូល និងធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនា​ក់ទំនងអន្តរជាតិ ប្រឆាំង​ជំទាស់នូវទង្វើ ប្រើកម្លាំងដើម្បីសង្កត់សង្កិនប្រទេសផ្សេងៗ ព្រមទាំងជំរុញការលុបចោល បទដាក់​ទណ្ឌកម្ម​ បទហ៊ុំព័ទ្ធដោយឯកតោភាគីផងដែរ។ លោកនាយករដ្ឋ មន្រ្តី Nguyen Xuan Phuc អញ្ជើញ​មាន​ប្រសាសន៍​ថា៖
 
“ជាប្រធាន​អាស៊ានឆ្នាំ២០២០ វៀតណាមបាននិងកំពុងធ្វើអធិបតីនៅ កិច្ចប្រជុំជាច្រើនសំដៅពិភាក្សា ចែក​រំលែក​បទពិសោធន៍ ជំរុញកិច្ចសហ ប្រតិបត្តិការក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺ​ឆ្លង​ក្នុងប្លុក​អាស៊ាន​និង​រវាង​អាស៊ាន​ជាមួយដៃគូអន្តរជាតិផ្សេងៗទៀត។ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអ.ស.បវៀតណាម​បានសហប្រតិបត្តិការយ៉ាងសកម្មជាមួយអង្គ ការសុខភាពពិភពលោក (WHO) វេទិកាអ.ស.ប និងវេទិកាព​ហុភាគីច្រើន ផ្សេងទៀត។ ទោះបីជាប្រភពធនធានមានកម្រិតក្ដី ប៉ុន្តែយើងខ្ញុំបានចែក រំលែក ផ្ដល់ជំនួយ​ជាសម្ភារៈបរិក្ខារពេទ្យផលិតដោយវៀត ណាមជូនដល់ ប្រទេសជាច្រើនដែលរងផលប៉ះពាល់ ព្រមទាំង​រួមវិភាគទានសម្រាប់មូល និធិឆ្លើយតបនឹងជំងឺឆ្លង Covid-19 របស់អ.ស.បផងដែរ។ វៀតណាម​ត្រៀម​ ខ្លួនជាស្រេចសហប្រតិបត្តិការនិងជួយឧបត្ថម្ភដល់មិត្តភក្តិក្នុងចលនាមិន ចូលបក្ស​សម្ព័ន្ធ​របស់​យើង​”​។
​ 
អង្គ​ប្រជុំបានអនុម័តលើសេចក្ដីថ្លែងការណ៍រួមដែលសម្ដែងការគាំទ្រ របស់​ចលនា​មិនចូល​បក្សសម្ព័ន្ធ​ចំពោះលទ្ធិ​ពហុភាគី​និយម តួនាទីរបស់អង្គ ការអន្តរជាតិនិយាយរួមនិងអង្គការសហប្រជាជាតិ អង្គការ WHO និយាយ ដោយ​ឡែក ថ្កោលទោសនិងអំពាវនាវឲ្យលុបចោលបទហ៊ុំព័ទ្ធដោយឯកតោ ភាគីដែលរំលោភ​បំពាន​លើ​ធម្មនុញ្ញ​អ.ស.បនិងច្បាប់អន្តរជាតិតម្រង់ទៅលើ សមាជិកមួយចំនួននៃចលនា ព្រម​ទាំង​ឯកភាព​បង្កើត​ក្រុម​ទទួល​បន្ទុក ពិសេសនៃចលនាដើម្បីកសាងមូលដ្ឋានទិន្នន័យរួមក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត​សក​ល​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top