• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យប្រទេសដទៃធ្វើសកម្មភាពដើម្បីការពារប្រភពធនធាននៃជីវចម្រុះ


រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha និងគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
 

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន វៀតណាមលោក Tran Hong Ha បានចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលរបស់អង្គ ការសហប្រជាជាតិស្ដីពីជីវចម្រុះ ក្រោមមូលបទ “សកម្មភាពជាបន្ទាន់អំពី ជីវចម្រុះដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” តាមប្រព័ន្ធវីដេអូ។

លោករដ្ឋមន្រ្តី Tran Hong Ha បានអំពាវនាវឲ្យប្រទេសទាំងអស់រួម កម្លាំងកាយចិត្ត សហការគ្នាធ្វើសកម្មភាពឲ្យបានខ្លាំងក្លានិងជាក់ស្ដែងថែម ទៀតដើម្បីការពារ “ប្រភពធនធានដែលមិនអាចកាត់ថ្លៃបាន” នោះគឺជីវ ចម្រុះ ព្រមទាំងក៏ជាការឆ្លើយតបនឹងការទាមទារដ៏ត្រឹមត្រូវរបស់មនុស្សជំនាន់ ក្រោយៗផងដែរ។

លោករដ្ឋមន្រ្តីបានអំពាវនាវឲ្យប្រទេសទាំងអស់អនុវត្តសកម្មភាពជាក់ស្ដែងនានាដូចជា៖ កសាងខឿនសេដ្ឋកិច្ចបៃតងមួយដោយឈរលើការវិនិ យោគលើធម្មជាតិដើម្បីជំនួសឲ្យខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន ផ្គួបបញ្ចូលបញ្ហា ជីវចម្រុះចូលក្នុងគម្រោងការណ៍អភិវឌ្ឍ អនុវត្តដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាពសំដៅទប់ស្កាត់ការបំពុលបមហាសាគរដោយកាកសំណល់ ប្ល៉ាស្ទិក ព្រមទាំងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតទំនាក់ទំនងរវាង មនុស្សនិងធម្មជាតិប្រកបដោយការគោរពគ្នានិងភាពសុខដុមរមនាផងដេរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top