ថ្លែងមតិក្នុងសម័យពិភាក្សា
ឯកអគ្គរដ្ឋទូតលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជា
ជាតិបានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ១៣២៥ ក្នុងការលើកកំពស់តួនាទីរបស់ស្ត្រីលើការទប់ស្កាត់
និងរារាំងជម្លោះ រក្សានិងស្ថាបនាសន្តិភាព
ធានាឲ្យស្ត្រីបានចូលរួមប្រកបដោយយត្តិធម៌និងមានអត្ថន័យក្នុងដំណើរការសន្តិភាព។
យ៉ាងណាមិញ ការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ
គឺជាគន្លឹះក្នុងការបង្កើតបរិយាកាសសន្តិភាព
ដែលក្រុមប្រឹក្សាសន្តិសុខត្រូវដើរតួនាទីយ៉ាងសកម្ម។
លើសពីនេះ
ចាំបាច់ត្រូវធានាធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តរបៀបវារៈស្ត្រី សន្តិភាព
និងសន្តិសុខ យោងតាមសេចក្តីសម្រេចចិត្តលេខ ១៨៨៩
ដែលវៀតណាមស្នើឡើងក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលា ឆ្នាំ២០០៩។
តំណាងវៀតណាមក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ អង្គការក្នុងតំបន់
និងភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ តាមរយៈជំនួយបច្ចេកទេស
ការបណ្តុះបណ្តាល និងការចែករំលែកធនធាន ទាញយកអត្ថប្រយោជន៍ពីវឌ្ឍនភាពបច្ចេកវិទ្យា
ដើម្បីលើកកំពស់សម្លេងស្ត្រី ទន្ទឹមនឹងការការពារពួកគេពីការគំរាមកំហែងនៅក្នុងបណ្តាញអ៊ីនធឺណែត៕





