• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌សម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន

នៅថ្ងៃទី ២៤ ខែសីហា តាមសំណើរបស់ប៉ាគីស្ថាន អ្នកសម្របសម្រួលនៃអង្គការសហប្រតិបត្តិការអ៊ីស្លាមទទួលបន្ទុកសិទ្ធិមនុស្សនិងមនុស្សធម៌ របស់អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិសេសលើកទី ៣១ ដោយពិភាក្សាអំពីការព្រួយបារម្ភលើសិទ្ធិមនុស្សនិងស្ថានភាពនៅអាហ្វហ្គានីស្ថាន។
 

ប្រជាជនប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលដើម្បីរង់ចាំការជម្លៀសចេញពីអាហ្វហ្គានីស្ថាន (រូបថត៖ AP/TTXVN)


ចូលរួមនិងថ្លែងនៅក្នុងកិច្ចប្រជុំនេះ តំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវបានឲ្យដឹងថា វៀតណាមតាមដានយ៉ាងដិតដល់និងមានបំណងចង់ឲ្យស្ថានការណ៍នៅអាហ្វហ្កានីស្ថានមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

តំណាងបេសកកម្មវៀតណាមក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅអាហ្វហ្គានីស្ថាន កុំប្រើកម្លាំង ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ ការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មចាំបាច់ ក៏ដូចជាធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់បុគ្គលិកអង្គការសហប្រជាជាតិ អ្នកការទូត អង្គការអន្តរជាតិនិងជនបរទេសនៅអាហ្វហ្គានីស្ថាន។

តំណាងបេសកកម្មវៀតណាមក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ដៃគូអន្តរជាតិនិងតំបន់ បង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានក្នុងគ្រាដ៏លំបាកនេះ។ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថានតំណាង វៀតណាមបានសម្តែងបំណងចង់ឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញការសន្ទនានិងកិច្ចសហប្រតិបត្តិការលើបញ្ហាសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តលើសេចក្តីសម្រេចមួយដែលមានចំណងជើងថា “ពង្រឹងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top