• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានការគោរពនីតិរដ្ឋ និងការដោះស្រាយជម្លោះតាមរយៈការសន្ទនា

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី១០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានស្នើឱ្យប្រទេសនានា បន្តប្រកាន់ខ្ជាប់នូវតួនាទីស្នូលរបស់សមាគមន៍ប្រជាជាតិអាស៊ីអាស៊ីអាគ្នេយ៍ (អាស៊ាន) ពង្រឹងការកសាង និងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រលើស្មារតីគោរពច្បាប់ជាចម្បង សមភាពនិងមានប្រយោជន៍ទៅវិញទៅមក។
នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ Huu Chien)

នាយឧត្តមសេនីយ៍លោក Phan Van Giang មានបំណង ចង់ភ្ជាប់ ADMM+ កាន់តែជិតស្និទ្ធជាមួយក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងសសរស្តម្ភទាំងបី នៃ សហគមន៍អាស៊ាន បង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); សម្រេចបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top