នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស
ដែឡបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងទីក្រុងហាណូយ
ឆ្លើយសំណួរទាក់ទិននឹងការអត្ថាធិប្បាយរបស់វៀតណាមចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា
បន្ទាប់ពីឧប្បត្តិហេតុផ្ទុះម៉ាស៊ីនផ្ញើសារនិងកុំព្យូទ័រយួរដៃជាបន្តបន្ទាប់នៅប្រទេសលីបង់
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “វៀតណាមកំពុងតាមដានយ៉ាងដិតដល់
និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា។
វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ មានភាពអត់ធ្មត់ បញ្ឈប់ជម្លោះ
បង្កើនការសន្ទនា ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី
គោរពតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន
ក៏ដូចជាដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក”។
អ្នកនាំពាក្យ លោកស្រី Pham Thu
Hang ក៏បានជូនដំណឹងថា
ទីភ្នាក់ងារតំណាងការទូតវៀតណាមក្នុងប្រទេសដែលមានជម្លោះដូចជា លីបង់ អ៊ីរ៉ង់
និងអ៊ីស្រាអែល ជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាព ហើយបានម្ចាស់ការកសាងនិងអនុវត្តវិធានការការពារពលរដ្ឋវៀតណាមក្នុងករណីចាំបាច់៕