• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងស្មុគស្មាញនៅមជ្ឈិមបូព៌ា ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ក៏ដូចជាសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូហាំង (រូបថត៖ VNA)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ពីទស្សនៈរបស់វៀតណាម នាថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះភាពតាន តឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តន៍ ការអត់ធ្មត់ អតិបរមា បញ្ចប់រាល់សកម្មភាពដែលកំពុងកើនឡើងជាបន្ទាន់ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិភាព គោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាសន្តិភាពដើម្បីសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

Top