• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម

នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩​ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។

គណៈប្រតិភូវៀតណាមចូលរួមក្នុង​សម័យប្រជុំនេះ។ រូបថត៖ VNA

ដោយបាន​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំនោះ លោក​ ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពី​គោល​ជំហរខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការថ្កោលទោសអំពើភេរវកម្មក្នុងគ្រប់ទម្រង់ ឬហេតុផល​ទាំងអស់ ហើយបានអំពាវនាវដល់​ប្រទេសសមាជិកអង្គការសហប្រជាជាតិ​ឱ្យ​បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការចោទប្រកាន់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលរៀបចំ អនុវត្ត ឬផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម រួមទាំងបុគ្គល និងអង្គការដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុភេរវកម្ម​នាពេល​ថ្មីៗនេះនៅវៀតណាម។

ទាក់ទងនឹងវិធានការប្រឆាំងភេរវកម្ម តំណាងវៀតណាមបានសង្កត់ធ្ងន់លើតម្រូវ​ការសម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយ ទាំងបង្កើនវិធានការសន្តិសុខ និងការអនុវត្ត​ច្បាប់ផង និងលុបបំបាត់មូលហេតុចម្បងនៃអំពើភេរវកម្មផង រួមទាំងវិសមភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជម្លោះអូសបន្លាយ ការរើសអើង និងការរុញទៅម្ខាង​។ វៀតណាមក៏បានសង្កត់ធ្ង​ន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើលបញ្ជាក់ថា វិធានការប្រឆាំងភេរវកម្មទាំងអស់ត្រូវតែសម​ស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ប្រឆាំងជំទាស់នឹងការអនុវត្តស្តង់ដារ​ទ្វេក្នុងការប្រឆាំងភេរវកម្ម៕​

តាម​ vovworld.vn/km-KH

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top