ព័ត៌មាន វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាជ្រុលនិយម 03/07/2026 នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសម័យប្រជុំនេះ។ រូបថត៖ VNAដោយបានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំនោះ លោក ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពីគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការថ្កោលទោសអំពើភេរវកម្មក្នុងគ្រប់ទម្រង់ ឬហេតុផលទាំងអស់ ហើយបានអំពាវនាវដល់ប្រទេសសមាជិកអង្គការសហប្រជាជាតិឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការចោទប្រកាន់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលរៀបចំ អនុវត្ត ឬផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម រួមទាំងបុគ្គល និងអង្គការដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុភេរវកម្មនាពេលថ្មីៗនេះនៅវៀតណាម។ទាក់ទងនឹងវិធានការប្រឆាំងភេរវកម្ម តំណាងវៀតណាមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយ ទាំងបង្កើនវិធានការសន្តិសុខ និងការអនុវត្តច្បាប់ផង និងលុបបំបាត់មូលហេតុចម្បងនៃអំពើភេរវកម្មផង រួមទាំងវិសមភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជម្លោះអូសបន្លាយ ការរើសអើង និងការរុញទៅម្ខាង។ វៀតណាមក៏បានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើលបញ្ជាក់ថា វិធានការប្រឆាំងភេរវកម្មទាំងអស់ត្រូវតែសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ប្រឆាំងជំទាស់នឹងការអនុវត្តស្តង់ដារទ្វេក្នុងការប្រឆាំងភេរវកម្ម៕

នៅថ្ងៃទី ២ ខែកក្កដា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពេញអង្គលើកទី ៩ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសម័យប្រជុំនេះ។ រូបថត៖ VNAដោយបានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំនោះ លោក ង្វៀន ហៃលូ អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពីគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការថ្កោលទោសអំពើភេរវកម្មក្នុងគ្រប់ទម្រង់ ឬហេតុផលទាំងអស់ ហើយបានអំពាវនាវដល់ប្រទេសសមាជិកអង្គការសហប្រជាជាតិឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការចោទប្រកាន់ និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលរៀបចំ អនុវត្ត ឬផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម រួមទាំងបុគ្គល និងអង្គការដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុភេរវកម្មនាពេលថ្មីៗនេះនៅវៀតណាម។ទាក់ទងនឹងវិធានការប្រឆាំងភេរវកម្ម តំណាងវៀតណាមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយ ទាំងបង្កើនវិធានការសន្តិសុខ និងការអនុវត្តច្បាប់ផង និងលុបបំបាត់មូលហេតុចម្បងនៃអំពើភេរវកម្មផង រួមទាំងវិសមភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជម្លោះអូសបន្លាយ ការរើសអើង និងការរុញទៅម្ខាង។ វៀតណាមក៏បានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើលបញ្ជាក់ថា វិធានការប្រឆាំងភេរវកម្មទាំងអស់ត្រូវតែសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ប្រឆាំងជំទាស់នឹងការអនុវត្តស្តង់ដារទ្វេក្នុងការប្រឆាំងភេរវកម្ម៕