• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យធានាសិទ្ធិមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហររបស់វៀតណាម ក្នុងការជំរុញ និងការពារការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប ក្នុងនោះ រំលេចលើគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមដែលយកមនុស្សជាមជ្ឈភាព ចាត់ទុកមនុស្សជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ ឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai និងគណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំពិភាក្សាទូទៅស្តីពីរបាយការណ៍បច្ចុប្បន្នភាពរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអំពីស្ថានភាពសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាប្រចាំលើកទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេង ទៀតនៅទីក្រុង ហ្សឺណែវ (ស្វីស) កាលពីថ្ងៃទី ១៣ កញ្ញា បានថ្លែងសុន្ទរកថានៅក្នុង សម័យប្រជុំពិភាក្សាទូទៅស្តីពីរបាយការណ៍ធ្វើបច្ចុប្បន្នភាពរបស់ឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស លោក Volker Türk ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សទូទាំងពិភពលោក។

ក្នុងសុន្ទរកថា លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានវាយតំលៃខ្ពស់ ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងការជំរុញសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងអះអាងថា វៀតណាមគាំទ្រសកម្មភាពរបស់ការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្ស ដើម្បីជំរុញនិងការពារសិទ្ធិមនុស្សសម្រាប់មនុស្សទាំងអស់។ លោកស្រីឯកអគ្គ រដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់យ៉ាងច្បាស់នូវគោលជំហររបស់វៀតណាម ក្នុងការជំរុញ និងការពារការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប ក្នុងនោះ រំលេចលើគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមដែលយកមនុស្សជាមជ្ឈភាព ចាត់ទុកមនុស្សជាម្ចាស់កម្មវត្ថុ គោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយការបែកបាក់និង ភាពខុសប្លែកគ្នាផ្នែកនយោបាយ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការកសាង ទំនុកចិត្ត ក្នុងនោះមានវិធានការតាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីធានាឲ្យប្រជាជនជុំវិញពិភពលោកទទួលបានសិទ្ធិមនុស្សយ៉ាងពេញលេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top