• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យជំរុញដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហា Abyei

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិអង្គការនិងបណ្តាប្រទេសក្នុងតំបន់ក្នុងការជួយប្រទេសស៊ូដង់និងស៊ូដង់ខាងត្បូងដើម្បីដោះស្រាយបញ្ហា Abyei ដោយសន្តិវិធី។

ទិដ្ឋភាពនៃកិច្ចប្រជុំ


ក្រោមការដឹកនាំរបស់វៀតណាម ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២៦ ខែមេសា បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ស្តីពីស្ថានភាពរបស់ Abyei ដែលជាតំបន់មានជម្លោះរវាងស៊ូដង់ និង ស៊ូដង់ខាងត្បូង និងប្រតិបត្តិការរបស់ស្ថានបេសកកម្មសន្តិសុខ អង្គ ការសហប្រជាជាតិបណ្តោះអាសន្នក្នុងតំបន់នេះ (UNISFA)។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ការវិវឌ្ឍន៍វិជ្ជមានមួយចំនួននៅស៊ូដង់ខាងត្បូងនិងស៊ូដង់ និងវឌ្ឍភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីដើមឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននិងអំពាវនាវដល់រដ្ឋាភិបាលស៊ូដង់និងស៊ូដង់ខាងត្បូងត្រូវឆ្លៀតយកប្រយោជន៍ពីសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងទ្វេភាគី ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹង Abyei តាមរយៈមធ្យោបាយសន្តិភាព ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកពីការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនិងមនុស្សធម៌នៅ Abyei និងរាល់ការវាយប្រហារតម្រង់ទៅលើ UNISFA ក៏ដូចជាសង្កត់ធ្ងន់ពីសារសំខាន់នៃការធានាសុវត្ថិភាពសម្រាប់កម្លាំង UNISFA និងបានអំពាវនាវឱ្យរដ្ឋាភិបាលស៊ូដង់និងស៊ូដង់ខាងត្បូងបង្កលក្ខណៈសម្រាប់បេសកម្មអាចប្រតិបត្តិឲ្យបានពេញលេញនូវភារកិច្ចការងាររបស់ខ្លួន រួមទាំងការបង្កើតស្ថាប័នទូទៅស្របតាមដំណោះស្រាយពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិអង្គការនិងបណ្តាប្រទេសក្នុងតំបន់ក្នុងការជួយប្រទេសស៊ូដង់និងស៊ូដង់ខាងត្បូងដើម្បីដោះស្រាយបញ្ហា Abyei ដោយសន្តិវិធី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top