• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសន្ទនានិងការផ្សះផ្សានៅស៊ូដង់

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែធ្នូបានបើកកិច្ចប្រជុំជាប្រចាំស្តីពីសកម្មភាពរបស់គណៈកម្មាធិ ការចំណុះក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងប្រទេសស៊ូដង់ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការលេខ ១៥៩១។

នៅក្នុងកិច្ចប្រជុំនោះ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានកត់ត្រាការវិវត្តជាវិជ្ជមានមួយចំនួននៅក្នុងប្រទេសស៊ូដង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេសកិច្ចព្រមព្រៀងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ បណ្តាប្រទេសនានាបានអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់មិនប្រើកម្លាំង ស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឱ្យបានឆាប់និងគោរពឱ្យបានពេញលេញនូវបទបញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩ កិច្ចព្រមព្រៀងសន្តិភាព Juba ឆ្នាំ ២០២០ និងធានាសុវត្ថិភាពរបស់ប្រជាជន។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីរក្សាស្ថិរភាពស្ថានភាពនៅស៊ូដង់ ព្រមទាំងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តការអត់ធ្មត់ និងជៀសវាងសកម្មភាពហឹង្សាដោយបង្ខំ ឬបង្កើនភាពតានតឹង បន្តជំរុញការសន្ទនា ការផ្សះផ្សា និងជំរុញដំណើរការអន្តរកាលនៅស៊ូដង់ ដោយសមស្របតាមបទបញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងចិន

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Bui Thanh Son បានអះអាង ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។

Top