• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអាទិភាពជំរុញបញ្ហាសកលលោកលើមូលដ្ឋានច្បាប់អន្តរជាតិ


លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ឆ្លើ​យតប​បទសម្ភាសន៍​នៃ​អ្នក​យកព័ត៌មាន​នៅ​ទីភ្នាក់ងារសារព័ត៌មាន​ កាសែត។ រូបថត៖ ឡឹម​ខាញ់ -ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម
 

 នៅ​សម័យមហា​សន្និបាត​អង្គការ​សហប្រជាជាតិ​​ប្រជុំ​លើកទី​៧៣​ វៀតណាម​បាន​ជាប់​ឆ្នោត​មាន​តនាទី​ជា​សមាជិក​មិនអចិន្រ្តៃយ៍ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជា​ជាតិ នាអាណាត្តិ ២០២០ - ​២០២១ ដោយ​មាន​សំឡេង​គាំទ្រ​ខ្ពស់ (១៩២/១៩៣ស្លឹក​ឆ្នោត​) នា​ឱកាស​នេះ​ លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ចែក​រំលែក​ជូន​​កាសែត​នូវ​អត្ថន័យ​លទ្ធផល​​​​វៀតណាម​​ជាប់​ឆ្នោត​ ព្រមទាំង​អាទិភាព​ជាក់ស្តែង​ និង បញ្ហាប្រឈម​​ ពេល​វៀតណាម​ជា​សមាជិក​មិនអចិន្រ្តៃយ៍​ នៃ​អង្គការ​ពហុ​ភាគី​ធំបំផុត​លើ​ពិភពលោក​។

*អ្នក​យកព័ត៌មាន​៖ សូម​លោក​ឧបនាយករដ្ឋមន្រ្តី​​ឱ្យដឹងនូវ​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ និង​ អត្ថន័យ​ការដែល​វៀតណាម​ឈរ​ឈ្មោះ​​តួនាទី​ជា​សមាជិក​មិនអចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​?

*​លោក​ឧបនាយករដ្ឋមន្រ្តី​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh)៖ យប់​ថ្ងៃទី​៧ ខែ​មិថុនា (តាម​ម៉ោង​ហាណូយ​) នៅ​ក្រុង​ New York (​អាមេរិក)​ មហាសន្និបាត​​អង្គការ​​សហប្រជា​ជាតិ បាន​​បោះ​ឆ្នោត​​ជ្រើស​វៀតណាម​ កាន់​តំណែង​​ជា​សមាជិក​​មិនអចិន្រ្តៃ​យ៍​​ នៃ​ក្រុមប្រឹក្សា​សន្តិសុខ ​​អង្គការ​សហប្រជា​ជាតិ នា​អាណាត្តិ ២០២០ - ​២០២១។ ការ​ដែល​ជាប់​​ឆ្នោត​មានសំឡេង​​គាំទ្រ​ខ្ពស់​ ជា​ដំណឹង​​ល្អ​ចំពោះ​យើង សឱ្យ​ឃើញ​​​ប្រទេស​នានា​យក​ចិត្តទុកដាក់​​​លើ​តួនាទី​ គោលជំហរ​ ទំនុកចិត្ត ​របស់​វៀតណាម​ ហើយពិសេស គឺ​សមត្ថភាព​រួម​ចំណែក​លើ​ការងារ​​រួមនៃសកលលោក​ ពេល​វៀតណាម​ចូលរួម​ក្រុមប្រឹក្សា​សន្តិសុខ​។

ការ​ដែល​​វៀតណាម​ប្តេជ្ញា​ចិត្ត​ចូល​រួម ​ឈរ​ឈ្មោះ​ជា​សមាជិក​មិនអចិន្រ្តៃយ៍​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​ ក៏ជា​អនុវត្ត​គោលការណ៍​ របស់​បក្ស​ រដ្ឋ​​យើង​។ នោះ​ជា​គោលការណ៍​​នៃ​សេចក្តី​សម្រេច​ចិត្ត ​នៃ​មហាសន្និបាត​បក្ស​លើកទី​​១២ វៀតណាម​សកម្ម​ ម្ចាស់​ការ​ ចូលរួម​​សមាហរណកម្ម​អន្តរជាតិ​។

កា​រចូលរួម​​ក្រុម​ប្រឹក្សា​​សន្តិសុខ​ ក៏បង្ហាញ​​ពី​ស្មារតី ​នៃ​សេចក្តី​ចង្អុលការ​​លេខ​ 25-CT/TW ​ នៃ​​គណៈ​លេខា​ធិការ​ ស្តីពី​ការ​​ជំរុញ​ និង លើកកម្ពស់​ការទូត​ពហុភាគី​ដល់​​ឆ្នាំ​​២០៣០។

*​អ្នក​យក​ព័ត៌មាន៖ សូម​លោក​ឧបនាយករដ្ឋមន្រ្តី ឱ្យ​ដឹង​​អាទិភាព​របស់​វៀតណាម​​ក្នុង​​ការ​រួម​ចំណែក​​ចូលរួម​​របៀវវារៈ ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ បន្ទាប់​ពី​ជាប់​​ឆ្នោត​​ដូចម្តេច​ខ្លះ​?​

*​លោក​ឧបនាយករដ្ឋមន្រ្តី ផាម​ ប៊ិញ​មិញ(Pham Binh Minh)​៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ មានតួនាទី​យ៉ាង​សំខាន់ ក្នុង​បញ្ហា​សកលលោក​​ ពិសេស​បញ្ហា​​សន្តិភាព សន្តិសុខ​។ ហេតុនេះហើយ ការ​រួម​ចំណែក​របស់​វៀតណាម​នឹង​ផ្អែកលើ​​មូលដ្ឋាន​កម្មវិធី​​របៀបវារៈ​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​។ អាទិភា​ព​របស់​វៀតណាម​​គឺបង្កើនជាង​នេះទៅទៀត​ នៅតួនាទី​​នៃ​ពហុភាគី​និយម​ បំណង​​ជំរុញ​ពហុភាគី​​និយម​ គោរព​ច្បាប់​អ​ន្តរជាតិ​ ដោះស្រាយ​បញ្ហា​​សកលលោក​ បញ្ហា​ពាក់ព័ន្ធ​​ដល់​​សន្តិភាព​ សន្តិសុខ​​។ នោះ​ជា​គោលដៅ​ខ្ពស់​បំផុត​ ដែល​វៀតណាម​ចង់​រួម​​ចំណែក​នឹង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។
 
ម្យ៉ាង​​ ក្រុមប្រឹក្សា​សន្តិសុខ​ នឹង​ដោះស្រាយ​បញ្ហា​យ៉ាង​ច្រើន​ ជាមួយ​តួនាទី​ បទពិសោធន៍​របស់​ខ្លួន វៀតណាម​មាន​បំណង​ចូល​​រួមបញ្ហា​ដូចជា​៖ ដោះស្រាយ​ក្រោយ​ពី​ជម្លោះ​ បញ្ហា​នារី​ កុមារ​ក្នុង​ការ​ជម្លោះ​។ ធ្វើ​ប្រព្រឹត្តិកម្ម​មីន​​ផ្ទុះក្រោយ​ជម្លោះ​។ ឆ្លង​កាត់​ដំណើរ​ការ​ចូល​រួម​ វៀតណាម​ឃើញ​ថានេះ​ជា​បញ្ហា​សំខាន់​ និង អាទិភាព​របស់​វៀតណាម​ ពេល​ដែ​លចូលរួម​ក្រុម​ប្រឹក្សាសន្តិសុខ​។ ពេល​ចូល​រួម​ក្រុមប្រឹក្សា​សន្តិសុខ​ គោល​ដៅ​របស់​វៀតណាមនៅជាការ​​ចូល​រួម​ការកសាង​បរិស្ថាន​​សន្តិភាព ស្ថិរភាព​ នៅ​តំបន់ ​និង អន្តរជាតិ​ តាមរយៈ​នោះ​ធា​នា​ជូន​វៀត​ណាម​​បរិស្ថាន​សន្តិភាព​​មួយ​​​ ដើម្បី​ការអភិវឌ្ឍ​ជាង​​នោះទៅ​ទៀត​។​

*អ្នក​យក​ព័ត៌មាន៖ ឆ្នាំ​២០២០ វៀតណាម​នឹង​ក្លាយ​ជា​ប្រធាន​​ប្តូរ​វេន​​នៃ​អាស៊ាន​ ។ យើង​​នឹង​ទាញ​យក​​ឱកាស​ពេល​ទទួល​តួនាទី​ទ្វេ​ យ៉ាង​ដូច​ម្តេច​ ជម្រាបលោក​ឧបនាយករដ្ឋមន្រ្តី​?​
 
*​លោក​ឧបនាយករដ្ឋមន្រ្តី ផាម​ ប៊ិញ​មិញ​ (Pham Binh Minh)៖ នៅ​ឆ្នាំ​២០២០ តាម​យន្តការ​​ប្តូរវេន​ វៀតណាម​នឹង​ជា​ប្រធាន​​អាស៊ាន​ ទន្ទឹមនោះ​ក៏​ចាប់​​ផ្តើម​អាណាត្តិមួយ​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​។​ ប្រការ​ងាយ​ គឺ​វៀតណាម​អាច​​រួម​ចំណែក​លើ​ការ​តភ្ជាប់​​ទំនាក់ទំនង​ ​រវាង​អង្គការ​សហប្រជាជាតិ​​ ឬ​​ក្រុម​ប្រឹក្សា​សន្តិសុខ​ និង​ អង្គការ​​តំបន់នានា។ នេះ​ជាការ​​យក​ចិត្តទុកដាក់​មួយ ​ក្នុង​អង្គការ​សហប្រជាជាតិ​ ដើម្បី​​បង្កើន​​ភាព​សហការ​ រវាង​អង្គការ​សហប្រជាជាតិ​ និង អង្គការ​​តំបន់​នានា​។ ជាមួយ​តួនាទី​​ប្រធាន​អាស៊ាន​ វៀតណាម​​មាន​ទី​ជំហរ​ ស្នើ​​ជំរុញ​បញ្ហាទាំង​នេះ​។​
 ​
ម្យ៉ាង​ ឆ្នាំ​២០២០ នឹងជា​ឆ្នាំ​មានការងារ​មមាញឹក​ លំបាក។ ការងារច្រើន​​​ត្រូវ​ធ្វើ​ពេល​យើង​ទទួល​កាន់​តួនាទីប្រធាន​អាស៊ាន​ក្នុងពេល​តែមួយ​​ ហើយ​ប្រសិនបើ​តាម​​ការ​ប្តូរវេន​ មក​ដល​ខែ​មករា ឆ្នាំ​២០២០ វៀតណាម​​នឹង​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​​សន្តិសុខ​។ ប្រការ​នោះ​មាន​ន័យ​​វៀតណាម​នឹង​ត្រូវ​​ធ្វើការ​ងារ
ជាទ្វេ​ដង​។

*​អ្នក​យកព័ត៌មាន៖ គោរព​អរគុណ​លោក​ឧបនាយករដ្ឋមន្រ្តី៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​​កាសែតរូបភាព​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top