• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ប្រកបដោយជោគជ័យ

វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី២៥ ខែកក្កដា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលបានស្នើឱ្យបង្ហាញទស្សនៈរបស់វៀតណាមអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ របស់កម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស វៀតណាមលោកស្រី Pham Thu Hang បានមានប្រសាសន៍ថា៖ ក្នុងនាមជាប្រទេសជិតខាងរបស់កម្ពុជា និងជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) វៀតណាមជានិច្ចកាលមានបំណងចង់ឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព; ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើនយ៉ាងល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ដោយស្មារតីនោះ វៀតណាមអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកបដោយជោគជ័យនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top