• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍វិធានការគាំពារ និងជួយឧបត្ថម្ភពលរដ្ឋនៅបរទេស

វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang  

នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើបច្ចុប្បន្នភាពកិច្ចការគាំពារពលរដ្ឋ ក្នុងស្ថានការណ៍ដែលពលរដ្ឋវៀតណាមត្រូវចាប់បង្ខំឲ្យធ្វើពលកម្មនៅកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ អនុវត្តន៍តាមការដឹកនាំរបស់ក្រសួងការបរទេស បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋានក្នុងប្រទេស ជាពិសេសគឺមូលដ្ឋានជាប់ព្រំដែនជាមួយកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាចាត់វិធានការគាំពារ និងជួយឧបត្ថម្ភជាច្រើនដល់ពលរដ្ឋដែលជួបប្រទះការលំបាកលំបិន ហើយបញ្ជូនមកប្រទេសវិញ ដូចជាបង្កើតក្រុមការងារជំនាញដើម្បីដោះស្រាយសំណើរជួយឧបត្ថម្ភរបស់ពលរដ្ឋ  បង្ហោះការព្រមាននៅលើគេហទំព័រ និងគណនីបណ្ដាញសង្គមរបស់ស្ថាប័នតំណាងនានា ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេស ដើម្បីជំរុញការឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដោយមានការសម្របសម្រួលពីស្ថាប័នមានសម្ថកិច្ចក្នុងប្រទេស និងកម្ពុជា នាបច្ចុប្បន្ន បណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានគាំពារ និងបញ្ជូនពលរដ្ឋជាង ៤០០ នាក់វិលប្រឡប់មកប្រទេសវិញ ព្រមទាំងណែនាំ អន្តរាគមន៍ និងជួយឧបត្ថម្ភផ្លូវគតិយុត្តជូនពលរដ្ឋជាង ១ ៥០០ នាក់ ដែលជួបការលំបាកក្នុងការឆ្លងដែន ការធ្វើដំណើរ ពន្យារពេលស្នាក់នៅ និងការរំលោពបំពាន់លើច្បាប់ផងដែរ។

ទាក់ទងនឹងវិធានការរបស់វៀតណាមសំដៅទប់ស្កាត់ស្ថានការណ៍នេសាទជលផលខុសច្បាប់ មិនរាយការណ៍ និងមិនស្របតាមការកំណត់នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមមានគោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាការអភិវឌ្ឍផ្នែកនេសាទជលផលប្រកបដោយចីរភាពឲ្យស្របតាមការកំណត់។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងការនេសាទជលផលខុសច្បាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាល ឲ្យត្រឹមត្រូវតាមតម្រូវការ ហើយសម្រេចរួចរាល់មុនថ្ងៃទី១ ខែកញ្ញា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាល ឲ្យត្រឹមត្រូវតាមតម្រូវការ ហើយសម្រេចរួចរាល់មុនថ្ងៃទី១ ខែកញ្ញា

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន លើកច្បាស់ថា គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏ធំ សំខាន់ មានទ្រង់ទ្រាយធំ ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់កម្មវត្ថុ មុខសញ្ញា ស្ថាប័ននិង អង្គការជាច្រើន។

Top