• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍រាល់គោដៅអភិវឌ្ឍន៍ដោយចីរភាពដល់ឆ្នាំ ២០៣០


 រូបថត៖ VGP
 

សេចក្ដីសម្រេច​នេះបានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០២០ វៀតណាមដោះស្រាយបានភាពអត់ឃ្លាន ហើយដល់ឆ្នាំ ២០២៥ ​គឺ គ្មានគ្រោះអត់ឃ្លានឡើយ។
 
នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc ទើបនឹងបានចុះហត្ថលេខាលើសេចក្ដីសម្រេច ស្ដីពី​ការ​ចេញ​ផ្សាយ​ដំណើរការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ វៀតណាមដល់ឆ្នាំ ២០៣០។ សេចក្ដី​សម្រេច​នេះបានដាក់ចេញដំណើការអនុវត្តន៍គោដៅអភិវឌ្ឍន៍ដោយចីរភាពចំនួន ១៧  ដូចជា៖ បញ្ឈប់​ភាព​ក្រីក្រ​ក្រោម​គ្រប់រូបភាពនៅគ្រប់ទីកន្លែង លុបបំបាត់ភាពអត់ឃ្លាន ធានាសន្តិសុខស្បៀងអាហារ កែលម្អ​អាហា​រូប​ត្ថម្ភ​និងជំរុញការអភិវឌ្ឍកសិកម្មដោយចីរភាព ធានាជីវភាពរស់នៅ និងបង្កើនសុខុ​មាល​ភាពសង្គម​ជូនមនុស្ស​គ្រប់វ័យ បង្កើនសិទ្ធិអំណាច និងបង្កើតឱកាសសម្រាប់នារី និងកុមារីជាដើម។
 
ស្ដីពីគោល​ដៅលុបបំបាត់ភាពអត់ឃ្លាន ការធានាសន្តិសុខស្បៀងអាហារ កែលម្អ និងជំរុញការ​អភិវឌ្ឍ​ដោយ​ចីរភាព​នោះ សេចក្ដីសម្រេចនេះបានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០២០ វៀតណាមដោះស្រាយ​បាន​ភាព​អត់​ឃ្លាន​ ហើយ​ដល់ឆ្នាំ ២០២៥ គឺ គ្មានគ្រោះ​អត់ឃ្លាន​ឡើយ។
 
ស្ដីពីដំណើរ​ការអនុវត្តន៍គោលដៅធានាកំណើនសេដ្ឋកិច្ចដោយ​ចីរភាព គ្រប់ជ្រុងជ្រោយ បង្កើតការ​ងារ​ធ្វើល្អៗ និង​ផលិតភាព​ជូនមនុស្សគ្រប់រូប៖ ចាប់​ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០៣០៖ រ​ក្សាកំណើន GDP ពីកម្រិត ៥​-៦% ជារៀង​រាល់​ឆ្នាំ រក្សាកំណើន GDP ជាមធ្យមលើមនុស្សម្នាក់ពីកម្រិត ៤ -៤,៤៥% ជារៀងរាល់ឆ្នាំ ហើយរក្សា​ល្បឿន​កំណើន​ផលិត​ភាព​ការងារ ៥% ជារៀងរាល់​ឆ្នាំ៕

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top