• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន

វៀតណាមស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយជឿជាក់ថា ទីម័រឡេស្តេនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពច្នៃប្រឌិត និងយកប្រជាជនជាមជ្ឈមណ្ឌល។
រូបថត៖ baoquocte.vn

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី ១៦ តុលា ដោយបញ្ចេញមតិលើព័ត៌មានដែលទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ “ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦កាលពីខែឧសភាកន្លងទៅ អាស៊ានបានសម្រេចចិត្ត បញ្ចូលទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី១១របស់សមាគម។ ពិធីបញ្ចូលសមាជិកគ្រោង នឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃទី២៦ ខែតុលា។ វៀតណាមបានស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយជឿជាក់ថា ទីម័រឡេស្តេនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពច្នៃប្រឌិត និងយកប្រជាជនជាមជ្ឈមណ្ឌល”

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី

“វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារីក្នុងវិស័យថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចែករំលែកបទពិសោធន៍ប្រតិបត្តិការនិងការគ្រប់គ្រង” ...

Top