• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យចិនមិនបន្តរៀបចំការប្រណាំងទូកក្ដោងនៃពានរង្វាន់ Ty Nam នៅលើកោះ Duy Mong នៃប្រជុំកោះ Hoang Sa របស់វៀតណាម


លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
 

 វៀតណាម​ស្នើឲ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំង​មិនបន្តធ្វើសកម្មភាពនេះ មិនបង្កើនភាពតានតឹង ដែលធ្វើឲ្យស្ថានផាពកាន់តែស្មុគស្មាញ។
 
នាថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយ​សំនួរ​អ្នក​យក​ព័ត៌មាន​អំពីប្រតិកម្ម​របស់​វៀត​ណាម ចំពោះកា​រ​ដែល​ចិន​បាន​រៀបចំ​ការប្រណាំង​ទូក​ក្ដោង​នៃ​ពាន់រ​ង្វាន់ Ty Nam នៅលើកោះ Duy Mong នៃប្រជុំកោះ Hoang ​Sa របស់វៀតណាម នោះ លោកស្រី Le​ Thi Thu Hang អ្នក​នាំពាក្យក្រសួង​ការបរទេសវៀតណាមបានឱ្យដឹងថា៖
 
“វៀតណាមមានមូលដ្ឋាន​គតិយុត្តិ និងភ័ស្តុតាងជាប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងនូវ​អធិបតេយ្យភាព​ចំពោះប្រជុំកោះទាំង​ពីរគឺ Hoang Sa និង Truon​g Sa តាមច្បាប់អន្តរ​ជាតិ។ ការដែល​ចិន​បាន​បន្ត ​រៀបចំ​ការប្រណាំងទូកក្ដោងនៃពាន់រង្វាន់ T​y Nam លើកទី ៧ នៅលើប្រជុំកោះ Ho​ang Sa របស់​វៀតណា​ម គឺបាន​រំលោភ​បំពាន់យ៉ាង​ធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀ​តណាមចំពោះប្រជុំកោះនេះ; មិនស្របកិច្ចព្រម​ព្រៀងស្ដីពី​បណ្ដាគោលការ​ណ៍ជាមូលដ្ឋាន ក្នុងការបញ្ជាណែនាំដោះស្រាយបញ្ហាលើដែនសមុ​ទ្ររវាងវៀតណាម និងចិន​ និងស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការ​​ប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ។
 
វៀតណាម​ស្នើឲ្យភាគីចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ព្រម​ទាំង​មិនបន្តធ្វើសកម្មភាពនេះ មិនបង្កើនភាពតានតឹង ដែលធ្វើឲ្យស្ថាន​ផាពកាន់​តែស្មុគ​ស្មាញផង​ដែរ​”៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top