• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យ ADB គាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ

នាយប់ថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម​ លោក ហ្វាម មិញជីញ បានទទួលជួបលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចប្រជុំលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G)។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍របកគំហើញយុទ្ធសាស្ត្រចំនួនបី ក្នុងនោះមានរបកគំហើញលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជាពិសេសគម្រោងទ្រង់ទ្រាយធំ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ADB បន្តផ្តល់​ហិរញ្ញប្បទានស្របតាមការតំរង់ទិសរបស់វៀតណាម ជាពិសេសសម្រាប់គម្រោងទ្រង់ទ្រាយធំ។

យល់ស្របនឹងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាម អនុប្រធាន ADB លោក Scott Morris បានឲ្យដឹងថា ADB មានបំណងរួមដំណើរជាមួយវៀតណាម គាំទ្ររដ្ឋាភិបាលកាត់បន្ថយការលំបាកដែលអាចកើតមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រតិបត្តិការអាជីវកម្មនៅចំពោះមុខបញ្ហាប្រឈមសកល; ត្រៀមខ្លួនជាស្រេច​ជួយ​វៀតណាមស្វែងរកធនធានហិរញ្ញវត្ថុ ជាពិសេសហិរញ្ញវត្ថុសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចដែលបានស្នើឡើងដោយនាយករដ្ឋមន្ត្រី។

មុននោះ នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កម្ចី និងជំនួយ ដែលមានតម្លៃសរុបស្មើនឹង ៤០០ លានដុល្លារអាមេរិក ពីធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top