• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យអូស្ត្រាលីបញ្ឈប់ការចរាចរណ៍រាល់វត្ថុដែលមានរូបភាព "ទង់ពណ៌លឿង"

(VOVWORLD) - វៀតណាមសោកស្តាយ និងប្រឆាំងយ៉ាងប្ដូរផ្ដាច់ចំពោះការដែលក្រុមហ៊ុន Royal Australia Mint និងប្រៃសនីយ៍អូស្ត្រាលី បានចេញផ្សាយវត្ថុជាមួយរូបភាពទង់ពណ៌លឿង គឺជាទង់របស់របបមួយដែលឈប់មានវត្តមានហើយ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang (រូបថត៖ VNA)

នាថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលវត្ថុមួយចំនួនដែលចេញផ្សាយនៅអូស្ត្រាលី មានរូបភាពទង់ពណ៌ លឿង។ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាម សោកស្តាយ និងប្រឆាំងយ៉ាងប្ដូរផ្ដាច់ចំពោះការដែលក្រុមហ៊ុន Royal Australia Mint  និងប្រៃសនីយ៍អូស្ត្រាលី  បានចេញផ្សាយវត្ថុជាមួយរូបភាព ទង់ពណ៌លឿង គឺជាទង់របស់របបមួយដែលឈប់មានវត្តមានហើយ។ ប្រការនេះមិនសមស្របនឹងនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី។

លោកស្រី Pham Thu Hang បានឲ្យដឹងថា វៀតណាមបានពិភាក្សាជាមួយភាគីអូស្ត្រាលីអំពីបញ្ហានេះ ហើយស្នើឱ្យបញ្ឈប់ការចរាចរវត្ថុទាំងនេះ ព្រមទាំងកុំឱ្យរឿងហេតុស្រដៀងគ្នានេះកើតឡើងនាពេលអនាគតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

“ភារកិច្ចនៅក្នុងយុគសម័យថ្មីទាមទារឱ្យចារកម្មនគរបាលប្រជាជនត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ ការទម្លុះទម្លាយ ក្នុងការកសាងអង្គការនិងការកសាងកម្លាំង ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ”។

Top