• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យភាគីនានានៅក្នុងប្រទេសកូឡុំប៊ីការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
 

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅកូឡុំប៊ីនិងសកម្មភាពរបស់បេសកកម្មឃ្លាំមើលអង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ទីប្រឹក្សា Phan Ho The Nam អ្នកសម្របសម្រួលនយោបាយនៃបេសកកម្មអចិន្រ្តៃយ៍ របស់វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានទទួលស្គាល់ការវិវឌ្ឍន៍វិជ្ជមាននៅកូឡុំប៊ី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម។ តំណាងវៀតណាមបានស្នើឱ្យភាគីពាក់ព័ន្ធនៅកូឡុំប៊ី ចាត់វិធានការចាំបាច់និងប្រើប្រាស់យន្តការសន្តិសុខដើម្បីការពារជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ។ វៀតណាមក៏ជឿជាក់ផងដែរថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គួរតែបន្តចូលរួមការសន្ទនាប្រកបដោយការស្ថាបនា ដើម្បីដោះស្រាយបញ្ហាប្រ ឈមនិងភាពខុសគ្នានៅក្នុងដំណើរការសន្តិភាព ជាពិសេសតាមរយៈយន្តការដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព។ វៀតណាមគាំទ្រដំណើរការសន្តិភាព សន្តិសុខការផ្សះផ្សាជាតិ ការបង្រួបបង្រួមនិងការអភិវឌ្ឍនៅកូឡុំប៊ីក៏ដូចជាតួនាទីរបស់បេសកម្មឃ្លាំងមើលអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top