• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើទិសដៅសំខាន់ចំនួន៣សម្រាប់អាស៊ាន

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ (AMM-58) កាលពីថ្ងៃទី ៩ កក្កដា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានចូលរួមពិធី បើក និងសម័យប្រជុំពេញអង្គនៃ AMM-58 នៅមជ្ឈមណ្ឌលសន្និសីទ Kuala Lumpur ប្រទេសម៉ាឡេស៊ី។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM-58)។ (រូបថត៖ Hang Linh/TTXVN
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអស្ថិរភាពនាបច្ចុប្បន្ន សាមគ្គីភាពនិងតួនាទីមជ្ឈភាពរបស់អាស៊ាន រួមជាមួយនឹងការសន្យាយ៉ាងមុតមាំចំ ពោះការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាពនោះ បន្តជាត្រីវិស័យណែនាំ សម្រាប់សហគមន៍អាស៊ាន។ ឈរលើមូលដ្ឋាននោះ លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីបានស្នើទិសដៅសំខាន់ៗចំនួន៣ សម្រាប់អាស៊ាននាពេលខាងមុខ។ ទី១ ឆ្ពោះទៅរកគោលដៅក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៤លើពិភពលោកនៅឆ្នាំ២០៣០។ អាស៊ានត្រូវបន្តផ្តល់អាទិភាពចម្បងដល់ការរក្សាកំណើនសេដ្ឋកិច្ចឲ្យរឹងមាំ។ ទីពីរ ឆ្ពោះទៅរកសហគមន៍ឌីជីថលឈានមុខគេ។ អាស៊ានចាំបាច់ត្រូវពន្លឿនការចរចា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថល ដោយធានាការឆ្លើយតបនឹង តម្រូវការជាក់ស្តែង ជាពិសេសសហគ្រាសខ្នាតតូច មធ្យម និងមីក្រូ។ ទី៣ ដើម្បី កសាងសហគមន៍ដែលពិតជាផ្តោតលើប្រជាជន អាស៊ានចាំបាច់ត្រូវពង្រឹងការតភ្ជាប់ ជាមួយប្រជាជន។
នៅខាងក្រៅកិច្ចប្រជុំ AMM-58 កាលពីថ្ងៃទី ៩ កក្កដា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលទានអាហារពេលព្រឹកនិង ធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសឡាវ លោក Thoongsavan Phomvihan; ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការរបស់ទីម័រលេស្តេ Bendito dos Santos Freitas និងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Maria Theresa Lazaro៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top