• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើចិនត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាមនិងច្បាប់អន្តរជាតិ


អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binh

នៅក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួង​ការបរទេសវៀតណាម​ នាថ្ងៃទី១៧ ខែ​មិនា ឆ្លើយ​សំនួរ​របស់​អ្នក​យក​ព័ត៍​មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាម​ ចំពោះសកម្មភាពនាពេលថ្មីៗនេះ របស់ចិន​នៅតំបន់​ប្រជុំ​កោះ Hoang Sa របស់​វៀត​ណាម អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binhលើកច្បាស់ថា៖

“​វៀតណាមអះអាងជាថ្មីម្តង់ទៀតអំពីអធិបតេយ្យភាពដែលមិនអាចប្រកែក​ បានចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការដែលចិនបន្តកសាង ផ្លាស់ប្តូរ​ស្ថានភាព​ដើមប្រជុំកោះ Hoang Sa និងរៀបចំសកម្មភាព​ទេសចរ នៅប្រជុំ​កោះនេះ​ គឺខុសច្បាប់​មិនអើពើដល់ការព្រួយបារម្ភ របស់វៀតណាមនិងសហគមន៍​អន្តរជាតិ ជា​សកម្មភាព​រំលោភ​យ៉ាង​ធ្ងន់ធ្ងរទៅ លើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ វៀតណាម​ប្តេជ្ញាចិត្ត​បដិសេធ​យ៉ាង​ខ្លាំង​ក្លា ចំពោះសកម្មភាពពោលខាងលើរបស់ចិន និងសំណូមពរចិនត្រូវបញ្ចប់​ភ្លាម និង​មិន​ទុក​អោយ​សកម្មភាព​ ដូច្នេះបន្តកើតមានឡើង ត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម និងច្បាប់អន្តរ​ជាតិ មាន​សកម្មភាព​ជាក់​ស្ដែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ទំនាក់​ទំនង សហប្រតិបត្តិការមិត្តភាព វៀតណាម​-ចិន ក៏ដូច​ជា​រក្សា​សន្តិ​ភាព ស្ថិរភាព​នៅតំបន់​សមុទ្រខាងកើត៕ ”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top