• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចប្រកបដោយជោគជ័យនូវអាណត្តិប្រធានគណៈកម្មាធិការ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​អេស្ប៉ាញ​


 ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Tien Dung (នៅកណ្ដាល) និងឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ាននានាប្រចាំអេស្ប៉ាញ (រូបថត៖ TTXVN)
 

 នៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានបូកសរុបសកម្ម ភាពរបស់ ACM ក្នុងឆមាសទី១ឆ្នាំ​២០១៩ ដែលក្នុងនោះមានសកម្មភាពជាច្រើន សំដៅ​ជំរុញ​ការ​យល់​ដឹង​និង​តភ្ជាប់​ទំនាក់​ទំនង​រវាង​តំណាង​បណ្ដា​ប្រទេស​ អាស៊ានប្រចាំទីក្រុង Madrid ជាមួយស្ថាប័នអាជ្ញាធររប​ស់អេស្ប៉ាញ និងតំបន់ នានា។
 
នាថ្ងៃទី៣​ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានី Madrid ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Tien Dung បានធ្វើជា​ប្រធាន​នៅក្នុងកិច្ច​ប្រជុំគណៈកម្មាធិការបណ្ដាប្រទេស អាស៊ានប្រចាំទីក្រុង Mad​rid (ACM) រួមមានម៉ា​ឡេស៊ី ឥណ្ឌូនេស៊ី​ ថៃ ហ្វីលីពីន និងវៀតណាម ដោយបូកសរុបសកម្មភាពក្នុងឆមាសទី១ឆ្នាំ ២០១៩និងប្រគល់ តំណែងប្រ​ធាន ACM ជូនចំពោះស្ថានទូតឥណ្ឌូនេស៊ី។
 
នៅកិច្ចប្រជុំ​នេះ ឯកអគ្គរដ្ឋទូតលោក Ngo Tien Dung បានបូកសរុបសកម្ម ភាពរបស់ ACM ក្នុងឆមាសទី១ឆ្នាំ២០១៩​ ដែលក្នុងនោះមានសកម្មភាពជាច្រើន សំដៅជំរុញការយល់ដឹង​និងតភ្ជាប់​ទំនាក់​ទំនង​រវាងតំណាង​បណ្ដា​ប្រទេស​ អាស៊ានប្រចាំទីក្រុង Madrid ជាមួយស្ថាប័នអាជ្ញាធររបស់អេស្ប៉ាញនិងតំបន់នានា។
 
ឯកអគ្គរដ្ឋទូត​លោក Ngo Tien Dung បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានទូតវៀត​ណាម​នឹង​បន្ត​សហការ​យ៉ាង​សកម្ម​ជាមួយស្ថានទូតឥណ្ឌូនេស៊ីដើម្បីជួយអោ​យសកម្មភាពរ​បស់ ​ACM ប្រព្រឹត្តទៅប្រកប​ដោយ​ប្រសិទ្ធភាព​​​និង​ងាយ​ស្រួល​បំផុត​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top