• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្របខ្លួនយ៉ាងសកម្ម រក្សាសន្តិភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្នុងក្របខ័ណ្ឌនៃវេទិកា Global Gateway លើកទី២ នៅទីក្រុងប្រ៊ុចសែល (ព្រះរាជាណាចក្របែលហ្សិក) នារសៀលថ្ងៃទី ៩ តុលា ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអន្តរជាតិបានចូលរួមសម័យពិភាក្សាជាន់ខ្ពស់ស្តីពី "ស្ថានភាពពិភពលោក"។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់ស្តីពី “ស្ថានភាពពិភពលោក”។ រូបថត៖ VNA

ពិភាក្សាអំពីរបៀបដែលវៀតណាមសម្របខ្លួនទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលដៅរក្សាសន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមបន្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគី ជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងជំរុញសេដ្ឋកិច្ចបៃតង សមាហរណកម្មស៊ីជម្រៅ ធ្វើពិពិធកម្មទីផ្សារ ទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើតជាកត្តាជំរុញកំណើនថ្មី។ វៀតណាមក៏ពង្រីកភាពជាដៃគូលើគ្រប់វិស័យ បង្កើនភាពធន់នឹងការប្រែប្រួលនៃសកលលោក វិនិយោគច្រើនលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កំណត់នូវយុទ្ធសាស្ត្រចំនួន ១១ ដើម្បីពង្រឹងស្វ័យភាពជាតិ ហើយមានបំណងក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top