• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់ UNCLOS ជាមូលដ្ឋានគតិយុត្តិដើម្បីអនុវត្តគោលដៅប្រើប្រាស់នៅមហាសាគរដោយចីរភាព


 វៀតណាមសង្កត់ធ្ងន់ UNCLOS ជាមូលដ្ឋានគតិយុត្តិ
ដើម្បីអនុវត្តគោលដៅប្រើប្រាស់នៅមហាសាគរដោយចីរភាព

ក្នុងកិច្ចប្រជុំនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នៃសន្និសីទមហាសាគរ ដោយអង្គការសហប្រជាជាតិរៀបចំឡើង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Dang Dinh Quy បានមានបទសន្ទរកថាដោយបង្ហាញនូវការឯកភាពចំពោះពង្រាងឯកសារ” អំពាវនាវធ្វើសកម្មភាព” ដោយប្រធានបទ” មហាសាគររបស់យើង នងអនាគតរបស់យើង” របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា៖ វៀតណាមគាំទ្រការខំប្រឹងប្រែងរបស់អន្តរជាតិសំដៅអនុវត្តគោលដៅលេខ ១៤ អំពីការអភិរក្សនិងប្រើប្រាស់ចីរភាពមហាសាគរសមុទ្រនិងប្រភពធនធានពីសមុទ្រ។ តាមអនុរដ្ឋមន្ត្រី លោក Dang Dinh Quy មូលដ្ឋានខាងគតិយុត្តិ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពគោលដៅអភិវឌ្ឍន៍និរន្តរភាពលេខ ១៤ ជាបណ្ដាមាត្រានៃច្បាប់អន្តរជាតិ ដែលបានអត្ថាធិប្បាយនិងអនុវត្តតាមរបៀបដែលបានពិភពលោកទទួលស្គាល់ ពិសេសគឺអនុសញ្ញា​អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ អង្គការសហប្រជាជាតិ ១៩៨២ (UNCLOS) ។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍ជំលោះកើតមានឡើងជាច្រើននៅតំបន់សមុទ្រទូទាំងពិភពលោក ការគោរពនិងអនុវត្តមាត្រានានាក្នុង UNCLOS នឹងធានាសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍ ហើយបង្កើតឡើងបរិយាកាសសន្តិភាពនៅលើសមុទ្រ។ អនុរដ្ឋមន្ត្រី លោក Dang Dinh Quy ក៏បានអោយដឹងថា៖វៀតណាមបានរួមផ្សំគោលដៅអភិវឌ្ឍន៍ចីរភាពក្នុងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top