• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវិនិយោគឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ និងម្ហូបអាហារនៅក្នុងតំបន់

បន្តកម្មវិធីធ្វើសកម្មភាពនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញថ្លែងសារទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារដែលដឹកនាំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc (រូបថត៖ TTXVN)


នៅក្នុងសុន្ទរកថា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានលើកច្បាស់ថា ការសម្របសម្រួលរវាងបណ្ដាប្រទេស បណ្ដាដៃគូ និងកត្តាក្នុងប្រព័ន្ធស្បៀងអាហារ និងម្ហូបអាហារត្រូវដើម្បីផលប្រយោជន៍របស់ប្រជាជន។ នៅវៀតណាម ការធានាស្បៀងអាហារគឺជាមូលដ្ឋានគ្រឹះលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយជាឱកាសដើម្បីអភិវឌ្ឍន៍កសិកម្មវៀតណាមប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងនិរន្តរភាព ។

ឈរលើស្មារតីនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកដំណោះស្រាយមួយចំនួន។ ទីមួយគឺការផ្លាស់ប្តូរកំណើនកសិកម្មទៅជាការរួមបញ្ជូលពហុតម្លៃ រួមមានបណ្ដាតម្លៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសភាពបរិស្ថាន។ ទន្ទឹមនឹងនេះ ធានាការអភិវឌ្ឍន៍ខឿនកសិកម្មបៃតងបន្សាំនឹងបម្រែបម្រួលអាកាសធាតុនិងការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ -១៩ ។ ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ធានាការផ្គត់ផ្គង់ស្បៀងអាហារ កាត់បន្ថយការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ ប្រើប្រាស់ប្រភពធនធានឲ្យបានសមស្រប និង អភិរក្សជីវៈចម្រុះ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា បណ្ដាប្រទេសគប្បីយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតលើវិស័យកសិកម្មនិងជនបទ៖ “ការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកសិកម្មដោយព្រមៗគ្នា ដើម្បីបម្រើផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ពង្រីកតួនាទីស្នូលរបស់ប្រជាកសិករ លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យសេដ្ឋកិច្ចឯកជនក្នុងការវិនិយោគប្រកបដោយមានការទទួលខុសត្រូវ ច្នៃប្រឌិត ប្រើប្រាស់បច្ចេកទេសជឿនលឿននិងពង្រីកគំរូសហប្រតិបត្តិការរដ្ឋ ឯកជនប្រកបដោយប្រសិទ្ធភាព ; កសាងនិងធ្វើបច្ចុប្បន្នភាពតារាងតុល្យការអាហារូបត្ថម្ភជាតិ ដើម្បីធ្វើជាមូលដ្ឋាន តំរង់ទិសដៅផលិតកម្ម ចែកចាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ដើម្បីបង្កើតបរិយាកាសម្ហូបអាហារអណាម័យ។ វៀតណាមបានបង្កើតបណ្តាញផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ហើយត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាក្របខ័ណ្ឌ សហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ហើយមានបំណងចង់អភិវឌ្ឍន៍ឲ្យក្លាយទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតអំពីស្បៀងអាហារ និងម្ហូបអាហារក្នុងតំបន់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top