• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបប្រធានសមាគមមិត្តភាពប៊ុលហ្គារី-វៀតណាម លោក Simeon Dimchev។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំមួយចំនួននៃសមាគមមិត្តភាពប៊ុលហ្គារី - វៀតណាម។ (រូបថត៖ quochoi.vn)

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមយកចិត្ត ទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប៊ុលហ្គារី។ លោកប្រធានរដ្ឋសភាបានឯកភាព និងសម្តែងការគាំទ្រចំពោះសំណើរបស់ សមាគមមិត្តភាពប៊ុលហ្គារី - វៀតណាមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។ លោកប្រធានរដ្ឋសភាបានស្នើឲ្យសម្ព័ន្ធ អង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី និងក្រុមសមាជិក សភាមិត្តភាពប៊ុលហ្គារី - វៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ជំរុញ សកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធភាព។

រីឯខ្លួនវិញ ប្រធានសមាគមមិត្តភាពប៊ុលហ្គារី - វៀតណាម លោក Simeon Dimchev បានឲ្យដឹងថា ការដែលប្រធានរដ្ឋសភាបានចំណាយពេលជួបជាមួយ សមាគមមិត្តភាពប៊ុលហ្គារី - វៀតណាមបានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ទន្ទឹមនឹងសកម្មភាពការទូត របស់រដ្ឋ។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ១៩៩៣ មក សមាគមមិត្តភាពប៊ុលហ្គារី - វៀត ណាមតែងតែរក្សាទំនាក់ទំនងជាប្រចាំជាមួយសមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី។

មុននោះ នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue បានទៅ ទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិប៊ុលហ្គារី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top