• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ឡាវសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

នាថ្ងៃទី ៧ តុលា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM ASEAN) វៀតណាម ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំត្រៀមរៀប ចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet ប្រធាន SOM ASEAN វៀតណាម (រូបថត៖ TTXVNផ្សាយ)

ថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet រួមជាមួយប្រធាន SOM មកពីបណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ឡាវលើគ្រប់វិស័យ ដោយអះអាងថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានម្ចាស់ផ្ទះឡាវ ដើម្បីរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃសន្និសីទ។ ក៏នៅក្នុងកិច្ចប្រជុំនេះដែរ លោកអនុរដ្ឋមន្ត្រី Do Hung Viet និងប្រមុខ SOM អាស៊ានបានពិភាក្សា និងវាយតម្លៃការអនុវត្តគំនិតផ្តួចផ្តើម និងអាទិភាពសហប្រតិបត្តិការរបស់អាស៊ានក្នុងឆ្នាំនេះ ការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ការដាក់ពង្រាយផែនទីបង្ហាញផ្លូវដើម្បីគាំទ្រទីម័រខាងកើតឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ការពង្រឹងទំនាក់ទំនងការបរទេសរបស់អាស៊ាន និងបញ្ហាជាច្រើនទៀតដែលជាកង្វល់រួម។

ដោយប្រធានបទ “អាស៊ាន៖ លើកកម្ពស់ការតភ្ជាប់ និងភាពធន់” កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសនានាក្នុងការផ្លាស់ប្តូរ និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រលើបញ្ហាសំខាន់ៗដែលអាស៊ាន និងតំបន់កំពុងប្រឈមមុខ ជាពិសេសការតំរង់ទិសអភិវឌ្ឍន៍របស់អាស៊ានក្នុង ពីរទសវត្សរ៍ខាងមុខ ពង្រឹងស្វ័យភាពជាយុទ្ធសាស្រ្ត និងការពឹងផ្អែកលើខ្លួនឯង ការលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ាន និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top