• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកសំណើរជាច្រើននៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១៨ ស្តីពីការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន (AMMTC ១៨) ដែលបានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គណៈប្រតិភូវៀតណាមបានលើកសំណើរច្រើន ហើយត្រូវបានវាយតម្លៃខ្ពស់។
រដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ TTXVN

ជាក់ស្តែង នៅក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Luong Tam Quang បានដាក់សំណើចំនួន ៤ រួមមាន៖ ទី១ បង្កើនការចែករំលែកព័ត៌មានអំពីបទល្មើស គាំទ្រការប្រមូលព័ត៌មាន ការផ្ទៀងផ្ទាត់ និងការស៊ើបអង្កេតបទល្មើស; ស្រាវជ្រាវដើម្បីជំរុញការសម្របសម្រួលការស៊ើបអង្កេតរួមគ្នា រៀបចំការល្បាតរួមគ្នា និងសម្របសម្រួលដាក់ពង្រាយការវាយប្រហារ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសរវាងប្រទេសដែលមានព្រំដែនរួម។ ទី២ ពង្រឹងការសម្របសម្រួលក្នុងការយល់ដឹងអំពីស្ថានភាព និងការប្រយុទ្ធនឹងឧក្រិដ្ឋជន ដែលជាពលរដ្ឋនៃប្រទេសមួយប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសមួយផ្សេងទៀត។ ផ្សព្វផ្សាយ និងធ្វើពិពិធកម្មយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការគំរាមកំហែងដែលអាចកើតមានពីបទល្មើសឆ្លងដែន។

ទី៣ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយសំណើសុំជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌនិងការធ្វើបត្យាប័ន ការផ្ទេរ និងការចាប់ខ្លួនឧក្រិដ្ឋជនរវាងបណ្តាប្រទេសអាស៊ាន ជាពិសេសក្នុងការតាមដាន និងការប្រមូលយកមកវិញនូវទ្រព្យសម្បត្តិដែលត្រូវឧក្រិដ្ឋជនឆកប្លន់ និងបញ្ជូនទៅក្រៅប្រទេស។ ទី៤ លើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ (បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ជំនួយការនិម្មិត...) គាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់មន្ត្រីអនុវត្តច្បាប់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top