• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកសំណើរកិច្ចសហប្រតិបត្តិការទន្លេមេគង្គ - ទន្លេគង្គា ក្រោយជំងឺរាតត្បាតកូវីដ ១៩

គណៈប្រតិភូវៀតណាមបានលើកសំណើរកិច្ចសហប្រតិបត្តិការ MGC ដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩ ដោយផ្ដោតលើក្រុមបញ្ហាចំនួន ៤ ជាពិសេសគឺការស្ដារសេដ្ឋកិច្ចឡើងវិញ ជួយឧបត្ថម្ភដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME)។
  តំណាងប្រទេសដែលចូលរួមកិច្ចប្រជុំ MGC (រូបថត៖ ក្រសួងការបរទេស)  

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមមន្ត្រីការបរទេសស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ - គង្គា(MGC) ដោយមានការចូលរួមពីបណ្ដាប្រទេសឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ អង្គប្រជុំបានឯកភាពគ្នាជំរុញខ្លាំងដំណើរការអនុវត្តន៍ផែនការធ្វើសកម្មភាព MGC ដំណាក់កាល ២០១៩-២០២២ ក្នុងនោះផ្តល់អាទិភាពលើការបង្កើនការតភ្ជាប់ខាងកើត-ខាងលិច ជាពិសេសពង្រីកខ្សែផ្លូវល្បឿនលឿនឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ឆ្លងកាត់កម្ពុជា ឡាវ និងវៀតណាម។ បន្ទាប់គឺអភិវឌ្ឍន៍ធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្ដូរឌីជីថល នវានុវត្តន៍ និងវិទ្យាសាស្ត្រជឿនលឿន។ ផ្តោតលើការកែលម្អប្រព័ន្ធសុខាភិបាលសហគមន៍ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ឱសថ និងឧបករណ៍សុខាភិបាល។ គណៈប្រតិភូវៀតណាមបានលើកសំណើរកិច្ចសហប្រតិបត្តិការ MGC ដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ ១៩ ដោយផ្ដោតលើក្រុមបញ្ហាចំនួន ៤ ជាពិសេសគឺការស្ដារសេដ្ឋកិច្ចឡើងវិញ ជួយឧបត្ថម្ភដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក; ការផ្លាស់ប្តូរឌីជីថល ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយតាមនោះអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ; បង្កើនសមត្ថភាពសុខាភិបាលសហគមន៍ ធានាសិទ្ធិទទួលបានវ៉ាក់សាំង ឱសថ និងបរិក្ខាពេទ្យប្រកបដោយសមភាព និងចីរភាព។ ក្រុមបញ្ហាទី ៤ គឺការចែករំលែកព័ត៌មាន បទពិសោធន៍គ្រប់គ្រោងធនធានទឹកប្រកបដោយនិរន្តរភាព ជាពិសេសគឺអភិបាលកិច្ចទន្លេឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសមភាព ក៏ដូចជាប្រកាសអាសន្នអំពីគ្រោះមហន្តរាយធម្មជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top