គណៈប្រតិភូវៀតណាម(រូបថតៈ Hoàng Hoa/TTXVN)
វៀតណាមរួមចំណែកសកម្មទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំលើកទី១៤០ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការសុខភាពពិភពលោក WHO ដោយមានសមាជិកចំនួន៣៤ប្រទេស។
របៀបវារៈមួយក្នុងបណ្តារបៀបវារៈរបស់ក្រុមប្រឹក្សាប្រតិបត្តិ WHO លើកទី១៤០ គឺជ្រើសរើសបេក្ខជនឆ្នើមបំផុតសម្រាប់កាន់ ដំណែងអគ្គនាយក WHO អាណត្ត ២០១៧-២០២២។ ក្រុមប្រឹក្សាប្រតិបត្តិ WHO បានជ្រើសរើសបេក្ខជនឆ្នើមចំនួន៣រូបសម្រាប់មុខដំណែងនេះ ហើយនឹងបោះឆ្នោតជាផ្លូវការទទួលដំណែងអគ្គនាយក WHO នាខែឧសភាឆ្នាំ ២០១៧។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien នឹងគណៈប្រតិភូ បានសកម្មផ្តល់មតិនៅក្នុងបណ្តាកិច្ចប្រជុំ ស្តីពីបញ្ហាសុខាភិបាលសកលនិងតំបន់។ នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO នេះ លោកស្រី Nguyen Thi Kim Tien ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោក Mario Raviglione នាយកកម្មវិធីប្រឆាំងជំងឺរបេងលើសកលលោកទាំងមូលរបស់ WHO ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម