• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣១ (AEMR-31) បានប្រព្រឹត្តទៅនៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំ មានតំណាងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសទីម័រឡេស្តេ (ក្នុងនាមជាអ្នកសង្កេតការណ៍) និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។
តំណាងដែលអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៣១ (AEMR-31)។ (រូបថត៖ TTXVN)
គណៈប្រតិភូវៀតណាម រួមមានអង្គភាពពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងការបរទេស ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានចូលរួមកិច្ចប្រជុំ។
នៅកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានឯកភាពអនុម័តលើគំនិតផ្តួចផ្តើម និងអាទិភាព ចំនួន ១៨ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ ដែលស្នើឡើងដោយម៉ាឡេស៊ី ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ; ការកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព; ការបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់សេដ្ឋកិច្ច; ការកសាងសេដ្ឋកិច្ច ឌីជីថលអាស៊ានប្រកបដោយភាពធន់។ លើសពីនេះ អង្គប្រជុំក៏បានអនុម័តលើឯកសារ ស្តីពីគោលការណ៍ចរចាសម្រាប់ការលើកកំពស់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ព្រមទាំងបានទទួលស្គាល់គំនិតផ្តួចផ្តើម សំណើ ដំណោះស្រាយ ក៏ដូចជាដាក់ចេញទិសដៅជាក់លាក់ជាច្រើនដើម្បីធានាការ សម្រេចបាននូវគោលដៅ និងផែនការក្នុងឆ្នាំ ២០២៥ ដែលជាឆ្នាំបញ្ចប់ការអនុវត្ត ផែនការទូទៅនៃសហគមន៍សេដ្ឋកិច្ចឆ្នាំ២០២៥។
រួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានពិភាក្សាយ៉ាង សកម្មអំពីខ្លឹមសារនៃរបៀបវារៈ សម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងអាទិភាពនៃ ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី ព្រមទាំងបង្ហាញជំនឿជាក់ថា ជាមួយនឹង ការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី អាស៊ាននឹងសម្រេចបាននូវលទ្ធផលកាន់តែធំធេង ឆ្ពោះទៅរកអាស៊ានប្រកបដោយ "បរិយាប័ន្ននិងនិរន្តរភាព"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top