• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបណ្តាសកម្មភាពនៅវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី៣


 រដ្ឋធានីកូឡុំបូនាពេលយប់ (រូបថតៈ srilankaholidays)
 

 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីកូឡុំបូ នៃប្រទេសស្រីលង្កា ប្រតិភូ​នៃ​គណ​បក្ស​នយោបាយ​ចំនួន​ ២៥ និងអ្នកជំនា​ញមកពី ២៣ ប្រទេស ទាំងទ្វី​បអាស៊ីនិង​អឺរ៉ុប បាន​ចូល​រួម​វេទិកា​នយោបាយ​អាស៊ី - អឺរ៉ុប​លើកទី ៣ ក្រោមប្រធាន​បទ​ ស្តីពី “តួនាទី​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ដោះស្រា​យ​បញ្ហាប្រ​ឈមនៃសន្តិសុខសង្គម និ​ងការងារសម្រាប់​កំណើន​ប្រជាជន​វ័យចំណាស់​ក៏ដូច​ជាបញ្ហាសំខាន់​នានា​នៅក្នុង​តំបន់អាស៊ី​ នា​​បច្ចុប្បន្ន”។

ត្រូវ​បានបង្កើតឡើងកាលពីឆ្នាំ២០១៧ វេទិកានយោបាយអាស៊ី-អឺរ៉ុបបាន​ក្លាយទៅ​ជាយន្តការ​សហប្រតិ​បត្តិការ​អន្តរតំបន់​ជាប្រចាំរវាង​គណបក្ស​នយោបាយ​នានាដែល​ជាសមាជិក​នៃសន្និសីទ​អន្តរជាតិ​នៃគណបក្ស​នយោបាយ​អាស៊ី (IACPP)។

នៅ​ឯវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី ៣ នេះ ប្រតិភូនៃភាគីនានាបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច-សង្គម ដែលកំពុងលេចធ្លោនៅអាស៊ី ជាពិសេស​បញ្ហាកំ​ណើន​ប្រជាជន​វ័យ​ចំណាស់​និងធ្វើការ​វិភាគលើ​បញ្ហាប្រឈមផ្នែកសន្តិសុខ​សង្គម ព្រម​ទាំងចែក​រំលែកនូវ​បទពិសោធន៍​របស់​គណបក្ស​នយោបាយ​នានាក្នុង​ការដោះស្រាយ​បញ្ហាប្រឈម​។

ភាគី​នានាបានចូលរួមក្នុងវេទិកានេះបានអនុម័តលើសេចក្តីថ្លែងការណ៍កូឡុំបូ ដោយ​សង្កត់​ធ្ងន់ទៅលើ​បញ្ហាកំណើន​ប្រជាជន​វ័យចំណា​ស់ ដែលកំពុង​ក្លាយជាបញ្ហា​ប្រឈមជាសកលនិង​បញ្ជាក់​ពីតួនាទី​សំខាន់​របស់​គណបក្ស​នយោបាយនៅក្នុងការជំរុញឲ្យ​រដ្ឋាភិបាលនៃ​ប្រទេសនានា​ទប់ទល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​នឹង​បញ្ហា​ប្រឈម។

ក៏នៅ​រដ្ឋធានីកូឡាំបូលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានអនុវត្តន៍កិច្ចប្រជុំលើកទី៣២ ដោយ​ផ្តោត​សំខាន់​លើការពិភាក្សាចំពោះទិសដៅក៏ដូចជា កម្មវិធីធ្វើសកម្មភាពរបស់ ICAPP នាពេលខាងមុខ។ គណប​ក្សនយោបា​យទាំងអស់ បានព្រមព្រៀ​ង ជំរុញកិច្ច​សហប្រតិបត្តិ​ការរវាង​គណបក្សនយោបាយ​នៅទ្វីបអាស៊ី​ជាមួយគណ​បក្សនយោបាយនៃតំបន់ផ្សេងៗផងដែរ។

គណៈ​ប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងបណ្តាជំនួបពិភាក្សា និងរួម​ចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​នៅបណ្តាសកម្មភាពនៃវេទិកានយោ​ បាយអាស៊ី-អឺរ៉ុប លើកទី៣ និងកិ​ច្ចប្រជុំ​លើកទី៣២ នៃគណៈ​កម្មាធិការអចិន្ត្រៃយ៍ ICAPP​ ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top