• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍រួមរបស់សហគមន៍និយាយភាសាបារាំង


អនុរដ្ឋ មន្ត្រីក្រសួងការបទេសវៀតណាម លោក Ha Kim Ngoc អញ្ជើញថ្លែងមតិក្នុងពិធី

នាយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ ក្រសួង​ការបរទេស​វៀត​ណាម បានរួមសហការ​ជាមួយ​អង្គការ​អន្តរជាតិ និយាយភាសាបារាំង (OIF) រៀបចំ​ពិធី​រំលឹក​ទិវាអន្តរជាតិ​ និយាយភាសាបារាំង។ អញ្ជើញថ្លែង​មតិ​​ក្នុ​ង​​ពិធី​នេះ អនុរដ្ឋមន្ត្រី​ក្រសួងការ​បទេស​វៀតណាម លោក Ha Kim Ngoc​បាន​វាយត​ម្លៃ​ខ្ពស់ ចំពោះ​បណ្តា​សមិទ្ធិ​ផល​ដែល​សហគមន៍​និយាយ​ភាសា​បារាំង ទទួល​បាន​លើ​វិស័យ​សហ​ប្រតិបត្តិការ​និងការរួម​ចំណែក​សកម្ម របស់​​សហគមន៍​និយាយ​ភាសា​បារាំង ក្នុងការ​ដោះស្រាយ​រាល់ការ​សាកល្បង​សកលលោក​ទាំង​ខាង​សន្តិសុខ និង​ការ​អភិវឌ្ឍ។ លោក Ha Kim Ngoc បានអះអាងថា៖
 
​“វៀត​​ណាម​បាន​កំពុង និងបន្តម្ចាស់ការរួមចំណែកសកម្មទៅ ក្នុងការពង្រឹង​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ ក្នុង​សហគមន៍​និយាយ​ភាសា​បារាំង ដើម្បីសន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ និរន្តរភាព​លើពិភពលោក​​ទាំង​មូល​។ វៀត​ណាម​ត្រៀមខ្លួន​ជាស្រេច​ធ្វើជាស្ពាន​ភ្ជាប់ ការអភិវឌ្ឍ​ន៍យ៉ាងខ្លាំង​ក្លារបស់​សហគមន៍​​និយាយ​ភាសានារាំង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
 
​រីឯខ្លួន​វិណ​លោក Eric Normand Thibeault តំណាង​តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គ​ការ​អន្តរ​ជាតិ​ និយាយ​ភាសាបា​រាំង​​បាន​​សង្កត់​ធ្ងន់ថា អង្គការ​អន្ត​រជាតិ​និយាយ​ភាសា​ បារាំង វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី ​របស់​វៀត​ណាម ក្នុង​សហគមន៍​​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេ​ងវៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top