• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកក្នុងការលើកកម្ពស់ដំណើរការសន្តិភាពនៅតំបន់ហ្គាហ្សា បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក

នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឺន បានចូលរួមពិធីចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាពស្តីពីការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលបានធ្វើឡើងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន និងលោក នីកូឡៃ មឡាដិនូវ តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព និងជាអតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា (រូបថត៖ ក្រសួងការបរទេស)

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់ សឺន បានជួបពិភាក្សាជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ  រដ្ឋមន្ត្រីក្រសួងរតនាគារ ស្កុត ប៊ែសិន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហូវ៉ាដ លូតនីក ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅលើពិភពលោក ហើយត្រៀមខ្លួនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិក។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមសង្ឃឹមថានឹងសម្របសម្រួលជាមួយសមាជិកក្រុមប្រឹក្សាក្នុងពេលឆាប់ៗនេះ ក្នុងការអនុវត្តផែនការសន្តិភាពតំបន់ហ្គាហ្សា (ដោយអង្គការសហប្រជាជាតិអនុម័តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយហេតុនេះលើកកម្ពស់សន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា។

នៅខាងភាគីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិ បតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការកោតសរសើរនិងយល់ព្រមលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកដល់កម្រិតកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាង ក្នុងនោះមានការសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចរចាពន្ធគយទៅវិញទៅមក។ ក្នុងពេលជាមួយគ្នានេះ ស្វាគមន៍សមាជិកភាពរបស់វៀតណាមក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top