• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ​ជាមួយ​សហរដ្ឋអាមេរិក​


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 
 

 នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ ឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងប្រតិកម្មរបស់វៀត ណាម​ចំពោះ​​ការលើកឡើងនាពេលថ្មីៗនេះ របស់ប្រធានា ធិបតីអាមេរិក លោក Donald Trump ស្តីពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​-ពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា: វៀតណា​តែង​តែយ​ក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ភាព​ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។  នាពេលកន្លងទៅ ទំនា​ក់ទំនងរវាងប្រទេសទាំងពី​រ បាន​បញ្ជាក់​យ៉ាងច្បាស់ពីការវិឌ្ឍន៍យ៉ាងល្អប្រពៃលើគ្រប់វិ​ស័យ ជាពិសេសគឺវិស័យសេដ្ឋកិ​ច្ច - ពាណិជ្ជកម្ម​និង​វិនិយោគ​។
 
ដោយ​មានទស្សនៈថា សេដ្ឋកិច្ចទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនោះ វៀតណាម​មាន​គោល​បំណង​ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-អាមេរិក​តាម​ទិស​សេរីភាព​និង​យុត្តិធម៌​ ដោយឈរលើមូលដ្ឋាននៃផលប្រ យោជន៍ទៅវិញទៅមក។ ក្នុងស្មារតីនេះ វៀត​ណាម​បានខិត​ខំប្រឹង​ប្រែង​ ដើម្បីលើកកម្ពស់តុល្យភាពពាណិ​ជ្ជកម្មរវាងប្រទេសទាំងពីរនិងជំរុញការនាំ​ចូល​ទំនិញ ដែលជា​ឧត្តម​ភាព​របស់​អាមេរិក​ ហើយវៀតណាមមានត​ម្រូវការ។ ម្យ៉ាងវិញទៀត វៀ​តណាមក៏​ផ្តោតសំ​ខាន់​លើការ​កែលម្អ​បរិយាកាស​វិនិយោគ ធ្វើអាជីវកម្ម ​ដោយបង្កលក្ខណៈងា​យស្រួល​សម្រាប់​សហគ្រាស​អាមេរិក​មាន​បំណង​វិនិយោគ​នៅវៀតណា​ម ក៏ដូចជាលើកទឹកចិត្តឲ្យសហគ្រា​សវៀតណាម  ធ្វើការវិនិយោគ​និងធ្វើ​អាជីវកម្ម​នៅសហរ​ដ្ឋ ​អាមេរិក។
 
លើសពី​នេះទៅទៀត វៀតណាមបានអនុវត្តវិធានការជាច្រើន ដើម្បី​ទប់ស្កាត់​ការក្លែង​បន្លំពាណិជ្ជកម្ម​និង​ទំនិញ​បរទេស​ ដែលយកនាមជាទំនិញវៀតណាមដើ​ម្បីនាំចេញទៅទីផ្សារផ្សេងទៀត។ យ៉ាងណាមិញ​ វៀតណាម​និង​សហរដ្ឋ​អាមេរិកបានធ្វើទំនាក់ទំនងជាប្រចាំ តាម​រយៈយន្តការដែលមានស្រាប់ ដូច​ជា កិច្ចព្រម​ព្រៀងក្រប​ខ័ណ្ឌស្តីពី​ពាណិជ្ជ កម្មនិងវិនិយោគ (​TIFA) ដើម្បីបង្កើត​យុទ្ធសាស្រ្តស​ហប្រតិបត្តិការ​យូរអង្វែង​និង​គ្រប់​ជ្រុង​ជ្រោយ ជាពិសេស បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភា​គី និងដោះ​ស្រាយប​ន្ទាន់រាល់បញ្ហាដែលកើតឡើង​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top