• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ (រូបថត៖ VGP)


នាថ្ងៃទី២៥ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Maas ដើម្បីផ្លាស់ប្ដូរមតិស្ដីពី ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងឱកាសរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់។

លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ហើយសម្ដែងនូវក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។ លោកក៏បានថ្លែងអំណរគុណចំពោះអាល្លឺម៉ង់ដោយបានគាំទ្រយ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងសហ ភាពអឺរ៉ុប ជាពិសេសគឺការជំរុញការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រម ព្រៀង EVFTA ផងដែរ។

ចំណែកឯខ្លួនវិញ លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងឯកភាពនឹងសហការយ៉ាងស្អិតរមួតជាមួយវៀតណាម ដើម្បីអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រដំណាក់កាល ២០១៩- ២០២១ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរផងដែរ។

នៅជំនួបពិភាក្សាតាមទូរស័ព្ទនេះដែរ ភាគីទាំងពីរបានឯកភាពជំរុញ ការតភ្ជាប់គ្នារវាងតំបន់អាស៊ាន-សហភាពអឺរ៉ុប ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងអាស៊ាន- EU ឡើងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពនិងការដោះ ស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top