• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមួយប៉ាណាម៉ា


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប៉ាណាម៉ាលោក Servio Samudio (រូបថត៖ chinhphu.vn)
 

 នាព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបជាមួយឯកអគ្គរដ្ឋទូត ប៉ាណាម៉ាលោក Servio Samudio ដែលមកជំ​រៀប​លា​ក្នុង​ឱកាស​លោក​បញ្ចប់​ អាណត្តិបេសកកម្មការទូតនៅវៀតណាម។ 
 
នៅជំនួបនេះ​ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀត​ណាម​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្កើន​ ទំនាក់ទំនងជាមួយប្រទេសអាមេ​រិកឡាទីននិយាយរួមនិងប្រ​ទេសប៉ាណាម៉ា និយាយដោយឡែក ព្រម​ទាំង​​ស្នើ​អោយ​ប្រទេសទាំងពីរជំរុញកិ​​ច្ចសហប្រតិបតិ្ត ការលើវិស័យពាណិជ្ជកម្ម​វិនិយោគ។
 
ចំណែក​ឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Servio Samudio បានអះអាងថា ប៉ាណា​ម៉ានឹង​ប្រកៀក​ស្មាហើ​យ​គាំទ្រ​វៀត​ណាម​ក្នុងតួនាទីជាប្រធានសមាគមន៍​ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ នាឆ្នាំ២០២០។ លោកឯ​កអគ្គរដ្ឋ​ទូបា​ន សម្ដែងនូវគោលបំណងថា ​វៀតណាមនឹងធ្វើជាច្រកទ្វារដើម្បីជួយអោយ​ ប៉ាណាម៉ាជ្រៀត​ចូលទី​ផ្សារ​អាស៊ាន​ ព្រមទាំងប៉ាណាម៉ាក៏ត្រៀម​ខ្លួនជាស្រេចជួយ ឧបត្ថម្ភតភ្ជា​ប់ វៀតណាម​ជាមួយ​ទីផ្សារ​អាមេរិក​ឡាទីន​ផង​ដែរ។ លោកឯកអគ្គ រដ្ឋទូតជឿជាក់ថា ភាគីទាំងពីរនឹងសហការគ្នារៀបចំសកម្មភាពជាច្រើនក្នុង ឱកាស​រំ​លឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២០ ហើយ ប៉ាណាម៉ា​មាន​គោល​បំណ​ង​ចង់​ទទួល​ស្វាគម​ន៍លោកនាយករដ្ឋមន្រ្តីវៀតណាម ទៅបំពេញទស្សនកិ​ច្ចនៅប៉ាណាម៉ានាពេលខាងមុខ៕

 

តាម VOV5 - វិទ្យុសំ​​ឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន

បន្ទាប់ពី ពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

Top