• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយម៉ុងហ្គោលី


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា
ម៉ុងហ្គោលី លោក Miyegombo Enkhboid 

ទទួលសេចក្តីអញ្ជើញ​របស់ប្រធានរដ្ឋសភាវៀតណា​ម ​លោកស្រី Nguyen Thi Kim Ngan​ គណៈ​ប្រតិភូជាន់​ខ្ពស់ រដ្ឋសភា​ម៉ុងហ្គោលី​ ដឹកនាំប្រធា​នរដ្ឋសភា លោក Miyegombo Enkhboid និងលោកជំទាវ បា​ន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ នៅ​វៀតណាម​ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២​៣ ខែមករា ឆ្នាំ២០១៨។
 
នាព្រឹកថ្ងៃទី២២ ខែមករា ​ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋស​ភាវៀត​​ណាម​ លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប​ចរចាជាមួយ​សមភាគីម៉ុងហ្គោលី​ Miyegombo Enkhboid ផងដែរ។
 
នៅក្នុងជំនួបនេះ​ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ​វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុកដាក់​អភិវឌ្ឍន៍​ទំនាក់ទំនង​សហប្រតិ បត្តិការមិត្តភាព​ជាមួយម៉ុងហ្គោលី និង​បន្តគាំទ្រម៉ុង​ហ្គោលីនៅបណ្តាវេទិ កាអ​ន្តរ​ជាតិ។​ លោកស្រី Nguyen Thi Kim N​gan បានចាត់ទុក​ថា ភាគីទាំងពីរ​គប្បី​ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​សេដ្ឋកិច្ចពាណិជ្ជ​កម្ម ឲ្យឡើងកំពស់ថ្មី សក្តិសមនឹងសក្កានុ​ភាព និងទំនាក់ទំនង​នយោ បាយយ៉ាង​ល្អប្រសើរ​រវាងប្រទេសទាំង​ពីរ។ ដើម្បីបង្កើនថែមទៀតកិ​ច្ចសហប្រតិបត្តិការ​ រវាងស្ថាប័ន​តាក់តែង​ច្បាប់នៃ​ប្រទេសទាំងពីរ​នាពេលខាង​មុខ ប្រធានរដ្ឋសភាលោ​កស្រី Nguyen Thi Kim Ngan​ បានស្នើថា​៖ “ភាគីទាំង​ពីរគប្បី​បង្កើន​ការផ្លាស់ប្តូ​រគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មា​ធិ ការគ្រប់​ជាន់ថ្នាក់​និងសមាជិស​ភានានា​សំដៅប​ង្កើន​កា​រយល់ដឹនិ​ងជឿ ជាក់គ្នាទៅវិញ​ទៅមកធ្វើជា​មូលដ្ឋាន​សម្រាប់អភិវឌ្ឍន៍​ទំនាក់ទំនងយ៉ាង​ស៊ីជម្រៅប្រកប​ដោយប្រសិទ្ធ​ភាពលើ គ្រប់វិស័យ​។ ភាគីទាំងពីរ​នឹងបន្តពង្រីក​យន្តការ​សហការជិត​ស្និទ្ធិលើបណ្តា​វេទិកា​ពហុភាគី។​ រួមជាមួយគ្នានោះភា​គីទាំងពីរនឹងសហការ​ឃ្លាំមើលការ​អនុវត្តរាល់​កិច្ចព្រម​ព្រៀង​ដែលបាន​ចុះហត្ថ​លេខារវាង​រដ្ឋាភិបាល​ទាំងពីរនិងក្រសួង​ស្ថាប័ននៃប្រទេស​ទាំងពីរនាំមកនូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់ប្រទេស​ទាំងពីរផង​ដែរ”​។
 
រីឯខ្លួនវិញ ប្រធានរដ្ឋសភាម៉ុង​ហ្គោលីជឿជាក់ថា ដំណើរទស្សនកិច្ចជា​ផ្លូវ​ការ នៅវៀតណាម​លើកនេះនឹង​នាំមកលទ្ធផល​ល្អប្រសើរ​។ ប្រធានរដ្ឋសភាម៉ុ​ងហ្គោលី បានអះអាងថា ម៉ុងហ្គោ​លីគាំទ្រ​វៀត​ណាម ឈរឈ្មោះ​ជាសមាជិក​មិនអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្ការ​សហ ​ប្រជាជាតិអាណត្តិ២០២០-២​០២១ ព្រមទាំង​យល់ស្រប​នឹងគោល​ជំហ របស់វៀតណា​មនិងអាស៊ានក្នុងការរក្សាស​ន្តិភាព​ សន្តិសុខ ​និង ដោះស្រាយ​ជម្លោះនៅ​សមុទ្រ​ខាង​កើត ដោយសន្តិវធីសមស្របនឹ​ងច្បាប់​អន្តរជាតិ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top