• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមិនទាន់មានបទបញ្ញត្តិចំពោះលិខិតឆ្លងដែនវ៉ាក់សាំងឡើយ

លោកស្រី Le Thi Thu Hang បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បានសម្រេចការចរចាជាមួយក្រុមហ៊ុន AstraZeneca Moderna Pfizer ដើម្បីមាន ប្រភពផ្គត់ផ្គង់វ៉ាក់សាំងដ៏គ្រប់គ្រាន់សម្រាប់ការចាក់វ៉ាក់សាំងគ្របដណ្ដប់ប្រជាជនទាំងមូល។
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។




ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែឧសភា នៅទីក្រុងហាណូយតាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានចែក រំលែកព័ត៌មានពាក់ព័ន្ធដល់គោលនយោបាយបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម ព្រមទាំងបញ្ជាក់ថា វៀតណាមកំពុងចរចាជាមួយដៃគូនានាដើម្បីមាន វ៉ាក់សាំងនាំចូលឲ្យបានគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធដល់បញ្ហាលិខិតឆ្លងដែនវ៉ាក់សាំងនិងការបើកជើងហោះហើរអន្តរជាតិឡើងវិញ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ “នាបច្ចុប្បន្ន វៀតណាមមិនទាន់មានបទបញ្ញត្តិដោយឡែកចំពោះករណីចូលមក ប្រទេសដែលត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅឡើយ។ ក្នុងបរិបទដែលលិខិត ឆ្លងដែន វ៉ាក់សាំងត្រូវបានអនុវត្តន៍នៅប្រទេសមួយចំនួននោះ នាពេលកន្លងមក ដោយ អនុវត្តការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ស្ថាប័ននានារបស់វៀតណាម បានសហការគ្នា ហើយស្នើឡើងវិធានការដ៏សមស្របនឹងបញ្ហានេះរួចហើយ។ ក្រសួងការបរទេសក៏កំពុងសហការជាមួយស្ថាប័នសមត្ថកិច្ច ដើម្បីស្វែងយល់ បូកសរុបបទពិសោធន៍ជាក់ស្ដែងរបស់ប្រទេសផ្សេងៗទៀត សំដៅស្រាវជ្រាវគោលនយោបាយអន្តោប្រវេសន៍ ក៏ដូចជាការបើកទ្វារឲ្យបានសមស្របនឹងការអនុវត្តគោលដៅ ២ទន្ទឹមគ្នា គឺ ធានាសុខភាពប្រជាជនផងនិងអភិវឌ្ឍសេដ្ឋកិច្ចផង”។

លោកស្រី Le Thi Thu Hang បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ន វៀតណាម បានសម្រេចការចរចាជាមួយក្រុមហ៊ុន AstraZeneca Moderna Pfizer ដើម្បីមាន ប្រភពផ្គត់ផ្គង់វ៉ាក់សាំងដ៏គ្រប់គ្រាន់សម្រាប់ការចាក់វ៉ាក់សាំងគ្របដណ្ដប់ប្រជាជនទាំងមូល។ ក្រៅពីនោះ រដ្ឋាភិបាលវៀតណាមក៏យកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនសហគមន៍ជនបរទេសដែលកំពុងរស់នៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមតំណាងអាស៊ាន ថ្លែងសុន្ទរកថានៅគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ

វៀតណាមតំណាងអាស៊ាន ថ្លែងសុន្ទរកថានៅគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ

គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គម មនុស្សធម៌ និងវប្បធម៌នៃសម័យប្រជុំលើកទី ៧៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី ២៩ ខែកញ្ញា បានបើក និងដំណើរការសម័យពិភាក្សារួមប្រចាំឆ្នាំ។

Top