• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមាន​​តួនាទីកាន់តែសំខាន់នៅ​​ UNESCO

កាលពីថ្ងៃទី ៦ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានទទួលជួបលោក Firmin Edouard Matoko ជំនួយការអគ្គនាយកអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលបន្ទុកអាទិភាពអាហ្វ្រិកនិងទំនាក់ទំនងកិច្ចការបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (០២-០៦ កក្កដា) ។
រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son ជូន​ប័ណ្ណកោតសរសើរដល់លោក Firmin Edouard Matoko ជំនួយការអគ្គនាយកអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។ រូបថត៖ Dangcongsan

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានអះអាងថា ការជួយឧបត្ថម្ភរបស់ UNESCO និងអង្គការផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងផ្សព្វផ្សាយតម្លៃវប្បធម៌ រូបភាពប្រទេសនិងប្រជាជនវៀតណាម។ លោករដ្ឋមន្រ្តីមានបំណងចង់ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយ UNESCO លើវិស័យវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដោយមានគោលដៅរហូតដល់ឆ្នាំ ២០៣០ នាំវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីលោក Bui Thanh Son ក៏បានប្រគល់ប័ណ្ណសរសើរជូនលោក Firmin Edouard Matoko ដើម្បីទទួលស្គាល់ការរួមចំណែក និងការគាំទ្ររបស់លោកចំពោះកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UNESCO។

រីឯខ្លួនវិញ ជំនួយការអគ្គនាយក UNESCO បានចាត់ទុកថា វៀតណាមដើរតួនាទីកាន់តែសំខាន់នៅ UNESCO ជាសមាជិកសកម្មនៃយន្តការសំខាន់ៗជាច្រើនរបស់អង្គការនេះ និងជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ UNESCO។ លោក Matoko ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដាក់ជូនអង្គការ UNESCO នូវឯកសារបេតិកភណ្ឌនានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ឆ្លើយតបប្រកបដោយភាពម្ចាស់ការ ទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការវិវត្តថ្មីៗលើពិភពលោក

កាលពីរសៀលថ្ងៃទី៤ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ននានាដើម្បីវាយតម្លៃស្ថានភាព សេណារីយ៉ូ និងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីៗលើពិភពលោកនាពេលកន្លងមក ដែលអាចប៉ះពាល់អវិជ្ជមានដល់ប្រទេសវៀតណាម ជាពិសេសជម្លោះកាន់តែស្មុគស្មាញនៅមជ្ឈិមបូព៌ា និងតំបន់ ផ្សេងៗទៀត។

Top