• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានមោទនភាពដែលជាសមាជិកនៃសហគមន៍និយាយភាសាបារាំង

នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅអាគាទទួលភ្ញៀវរបស់រដ្ឋាភិបាល អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជាផ្លូវការនៃទិវាភាសាបារាំងអន្តរជាតិ ថ្ងៃទី២០ ខែមីនា។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet អញ្ជើញថ្លែងក្នុងពិធី

ជាមួយនឹងប្រធានបទ អ្នកនិយាយភាសាបារាំង ៣២១លាននាក់ មាតិកាវប្បធម៌រាប់ពាន់លានការប្រារព្ធពិធីមានគោលបំណងដើម្បីអបអរសាទរភាពចម្រុះនៃវប្បធម៌ និងភាសានៃសមាគមនិយាយភាសាបារាំងទូទាំងពិភពលោក ទន្ទឹមនឹងនោះ លើកកម្ពស់ ការចូលប្រើប្រាស់ខ្លឹមសារវប្បធម៌ នៅក្នុងលំហឌីជីថល។ ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងថា វៀតណាមមានមោទនភាពដែលជាសមាជិកនៃសហគមន៍ហ្រ្វង់កូហ្វូន; ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាមួយសហគមន៍ ហ្រ្វង់កូហ្វូន និងបណ្តាប្រទេសជាសមាជិក រួមទាំងដៃគូជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងប្រកបដោយអត្ថន័យដែលបានប្រព្រឹត្តទៅទូទាំងប្រទេសក្នុងឱកាសទិវាហ្រ្វង់កូហ្វូនអន្តរជាតិ។

បច្ចុប្បន្ននេះពិភពលោកកំពុងមើលឃើញការផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ប្រទេសធំៗ ជម្លោះ និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាអសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំទាំងនោះ ហើយទន្ទឹមនឹងនោះ ការទាញយកប្រយោជន៍ពីឱកាសដែលនាំមកដោយការផ្លាស់ប្តូរបៃតង និងឌីជីថល ទាមទារឱ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសនានា។ សហគមន៍ ហ្រ្វង់កូហ្វូន មានតួនាទីនិងសមត្ថភាពក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នានោះ

លោក Edgar Doerig តំណាងការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ អង្គការហ្រ្វង់កូហ្វូនអន្តរជាតិ (OIF) បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងផែនការសកម្មភាពរបស់ OIF នាពេលខាងមុខ ដែលទាក់ទងនឹងប្រធានបទដូចជា ៖ យុវជន សមភាពយេនឌ័រ ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។

គ្មានកន្លែងណាដែលមានអត្ថន័យសម្រាប់ប្រារព្ធទិវាភាសាបារាំងអន្តរជាតិជាជាងនៅទីក្រុងហាណូយឡើយ កន្លែងដែលមានធម្មនុញហ្រ្វង់កូហ្វូន និងរចនាសម្ព័ន្ធអង្គការនិយាយភាសាបារាំង ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩៧ ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃហ្រ្វង់កូហ្វូន។ ជានិមិត្តរូបនៃចំណងសាមគ្គីភាព ភាសាបារាំងបានឆ្លងផុតមុខងារនៃភាសាសាមញ្ញ ដើម្បីក្លាយជាឧបករណ៍នៃការលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនេះ OIF បានប្រគល់រង្វាន់កិត្តិយសដល់លោកបណ្ឌិត Ngo Tu Lap អតីតនាយកវិទ្យាស្ថានភាសាបារាំងអន្តរជាតិ ក្នុងការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់លោកក្នុងការលើកកម្ពស់ភាសាបារាំង និងការការពារតម្លៃភាសាបារាំង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

Top