• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានមហាសេដ្ឋីចំនួន ៧ នាក់ក្នុងបញ្ជីរបស់ Forbes

ទស្សនាវដ្ដី Forbes (អាមេរិក) ទើបបានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកឆ្នាំ ២០២២។ ដែលក្នុងនោះ វៀតណាមមានតំណាងធុរជនចំនួន ៧នាក់។
  មហាសេដ្ឋីវៀតណាម ៧រូប ដែលបានចូលក្នុងបញ្ជីឈ្មោះមហាសេដ្ឋរបស់ Forbes ឆ្នាំ២០២២នេះ។ (រូបថត៖ vnexpress)  

តំណាងធុរជនទាំងនេះរួមមានៈ ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup លោក Pham Nhat Vuong;នាយកប្រតិបត្តិ VietJet Air លោកស្រី Nguyen Thi Phuong Thao; ប្រធានសម្ព័ន្ធក្រុមហ៊ុន Hoa Phat លោក Tran Dinh Long; ប្រធានធនាគារ Techcombank លោក Ho Hung Anh; ប្រធានក្រុមហ៊ុន Thaco លោក Tran Ba Duong; ប្រធាន Masan លោក Nguyen Dang Quang និងប្រធាន Nova Group លោក Bui Thanh Nhon។

នេះជាលើកទី១០ហើយ ដែលលោក Pham Nhat Vuong បានចូលក្នុងបញ្ជីនេះ ដោយមានទ្រព្យសម្បត្តិប្រមាណ ៦.២ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៤១១ នៅលើពិភពលោក។ បន្ទាប់មក លោកស្ត្រី Nguyen Thi Phuong Thao ក៏ស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋជាលើកទី៦ដែរ ដោយមានទ្រព្យសម្បត្តិប្រមាណ ៣,១ ពាន់លានដុល្លារ។

នៅលើពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បច្ចុប្បន្នគឺជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ២១៩ ពាន់លានដុល្លារ។ ស្ថាបនិក Amazon លោក Jeff Bezos ជាប់ចំណាត់ថ្នាក់ទីពីរ។ បន្ទាប់មកគឺប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន LVMH លោក Bernard Arnault និងសហស្ថាបនិក Microsoft លោក Bill Gates ។

ដើម្បីចូលឈ្មោះក្នុងបញ្ជីនេះ វិធីសាស្រ្តដែល Forbes បានជ្រើសរើស គឺប៉ាន់ប្រមាណទំហំទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗ ដោយផ្អែកលើតម្លៃភាគហ៊ុននិងអត្រាប្តូរប្រាក់គិតត្រឹមថ្ងៃទី ១១ ខែមីនា។ ឆ្នាំនេះ ពិភពលោកមានមហាសេដ្ឋីចំនួន ២.៦៦៨ នាក់ តិចជាង ៨៧ នាក់បើប្រៀបធៀបនឹងឆ្នាំ២០២១៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top