• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយអាល្លឺម៉ង់

នាថ្ងៃទី ២ ខែតុលា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Stephan Weil អភិបាលរដ្ឋ Lower Saxony នៃអាល្លឺម៉ង់ ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Stephan Weil អភិបាលរដ្ឋ Lower Saxony នៃប្រទេសអាល្លឺម៉ង់ (រូបថត៖ VNA)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយអាល្លឺម៉ង់និយាយរួមនិងជាមួយរដ្ឋ Lower Saxony និយាយដោយឡែក; ស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏បានស្នើរថា អាជ្ញាធររដ្ឋ Lower Saxony លើកទឹកចិត្តអង្គភាពអាជីវកម្មរបស់រដ្ឋមកបណ្តាក់ទុននៅវៀតណាមលើវិស័យសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ; ទន្ទឹមនឹងនោះ យើងគាំទ្ររដ្ឋសភាអាល្លឺម៉ង់ ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ក៏ដូចជា ជំរុញឲ្យគណៈកម្មការអឺរ៉ុបដកកាតលឿងលើអាហារសមុទ្រវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនបរទេស ក្នុងនោះមានទាំងក្រុមហ៊ុនអាល្លឺម៉ង់ មកស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ និងបង្កើនសកម្មភាពធុរកិច្ច និងវិនិយោគនៅវៀតណាម ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការយូរអង្វែង និងភាពសុខដុមរមនានៃផលប្រយោជន៍។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយលោក Stephan Weil អភិបាលរដ្ឋ Lower Saxony នៃប្រទេសអាល្លឺម៉ង់ (រូបថត៖ VNA)

រីឯខ្លួនវិញ អភិបាលរដ្ឋ Lower Saxony លោក Stephan Weil បានអះអាងថា រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចរដ្ឋ Lower Saxony មានបំណងចង់បង្កើតទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូ និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចវៀតណាម; ប្ដេជ្ញានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ ឱ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top