• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ឲ្យម្ចាស់ជំនួយអន្តរជាតិបន្តជួយឧបត្ថម្ភវៀតណាម


 ទិដ្ឋភាពនៃជំនួប
 

 នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham Binh Minh បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​អ្នក​សម្រប​សម្រួល​នៃអង្គកា​រ​សហ​ប្រជាជាតិ​ប្រចំា​នៅវៀ​ត​ ​ណាម លោក Kamal Malhotra និងនាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោ​ក Ousmane Dione ដែល​ជាសហប្រធានក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
 
នៅក្នុង​ជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh រួមជាមួយ​អ្នក​សម្រប​សម្រួល​នៃអង្គការសហប្រជាជាតិប្រចំានៅវៀតណាម លោក Kamal Malhotra, នាយកជាតិ​នៃធនាគារ​ពិភព​លោក​ប្រចាំ​នៅវៀតណាម លោក Ousmane Dione និងអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម Elsbeth Akkerman ធ្វើការផ្លាស់​ប្តូរអំពី​ស្ថាន​ភាព​បើក​ចំណាយ​ប្រាក់​សម្រាប់​បណ្តាគ​ម្រោង​ការ​ដែល​ប្រើប្រាស់​ទុន​អភិវឌ្ឍន៍​ជាផ្លូវ​ការ​ (ODA) នា​ពេលកន្លងទៅ។
 
ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងថា វៀត ណាម​តែង​តែគោរ​ពនិង​មាន​បំណង​ ចង់ឲ្យអ្នកផ្តល់ជំនួយ បន្តជួយឧបត្ថម្ភសម្រាប់ការទា​ក់ទង់ផ្ទាល់ជាមួយរាល់ប្រភព​ទុន​បរទេស ឲ្យសម​ស្រប​ជាមួយទិសដៅអាទិភាពរបស់រ​ដ្ឋាភិបាល និងការយកចិត្តទុកដាក់របស់ម្ចាស់ជំនួយ​តែម្តង៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។

Top