• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ឲ្យភាគីជម្លោះនៅអ៊ុយក្រែនអត់ធ្មត់ កាត់បន្ថយភាពតានតឹង

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយឈរលើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិតគូរពីផល ប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា ការងារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នាយប់ថ្ងៃទី ១៥ ខែមីនា និងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitro Kuleba នាល្ងាចថ្ងៃ ទី ១៦ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះនៅអ៊ុយក្រែន។

  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។ (រូបថត៖ VNA) 

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់នូវ គោលជំហរដ៏ឥតងាករេរបស់វៀតណាម តាមនោះ រាល់វិវាទ និងការខ្វែងគំនិតអន្តរ ជាតិ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី គោរពតាមគោលការណ៍ជាមូលដ្ឋាននៃ ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្ដាប្រទេស។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តប្រពៃណីដ៏ជិតស្និទ្ធរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន វៀតណាមមានបំណងដោយស្មោះអស់ពីដួងចិត្តចង់ឲ្យភាគីនានាអត់ធ្មត់ កាត់បន្ថយភាពតានតឹង ហើយបន្តខិតខំប្រឹងប្រែងធ្វើការសន្ទនាដើម្បីស្វែងរកដំណោះ ស្រាយយូរអង្វែងដោយឈរលើមូលដ្ឋានដ៏ស្របតាមច្បាប់អន្តរជាតិ និង គិត គូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមវិភាគទានសម្រាប់ ដំណើរការនេះ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យរុស្ស៊ី និងអ៊ុយក្រែនបន្តរៀបចំច្រក របៀងមនុស្សធម៌ និងចាត់វិធានការធានាសុវត្ថិភាពសម្រាប់ជនស៊ីវិល រួមទាំងជនជាតិ វៀតណាមនៅអ៊ុយក្រែនផងដែរ ក្នុងការជម្លៀសចេញពីតំបន់ជម្លោះ។

ទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាក់នូវបំណងចង់បន្តរក្សា និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមព្រមទាំងអះអាងថា នឹងប្រឹងប្រែងដោយ អស់ពីសមត្ថភាពដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋវៀតណាមប្រកបដោយសុវត្ថិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top