• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិកលើវិស័យថាមពល

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការថាមពល ដែលទើបអនុម័តនាពេលថ្មីៗនេះ មានគោលបំណងចង់សម្រេចបានការបញ្ចេញឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche (រូបថត៖ VNA)

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្សិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche និងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន John Cockerill (បែលហ្សិក) លោក Francois Michel

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើសក្តានុពល និងគុណសម្បត្តិដ៏ធំធេងរបស់វៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការថាមពល  ដែលទើបអនុម័តនាពេលថ្មីៗនេះ មានគោលបំណងចង់សម្រេចបានការបញ្ចេញឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន John Cockerill ពិចារណា និងសម្រេចចិត្តវិនិយោគរយៈពេលវែងនៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតលោក Karl Van Den Bossche និងសម្ព័ន្ធក្រុមហ៊ុន John Cockerill ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផលិតបន្ទះឈីប នវានុវត្តន៍នៅវៀតណាម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche បានអះអាងថា បែលហ្ស៊ិកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗ។ ទន្ទឹមនឹងនោះ អគ្គនាយកសម្ព័ន្ថក្រុមហ៊ុន  John Cockerill បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមនេះ របស់តំណាងសម្ព័ន្ធក្រុម មានគោលបំណងស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យជាច្រើននៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top